adverise with khmeread 1

John Cena នឹង​ខកខាន​ព្រឹត្តិការណ៍ Wrestlemania ឆ្នាំនេះ​

​កំពូល​តារា​ប្រចាំ WWE លោក John Cena បាន​បញ្ជាក់ថា គាត់​នឹងមិន​ចូលរួម​ព្រឹត្តិការណ៍ Wrestlemania លើក​ទី ៣២ នៅ​ខែ​ក្រោយនេះ​ទេ​។ តារា​កីឡាកាស​រូបនេះ​បាន​ខកខាន​ពី​ការប្រកួត​ចាប់តាំងពី​គាត់​រងរបួស​ស្មា​កាលពី​ខែមករា​។​

​ម្ចាស់​ជើងឯក​ពិភពលោក ១៥ ដង​រូបនេះ​បាន​ស្ថិតក្នុង​ទីក្រុង Orlando កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ប្រកាសថា ទីក្រុង​នេះ​នឹង​ក្លាយ​ទីតាំង​សម្រាប់​ព្រឹត្តិការណ៍ Wrestlemania សម្រាប់​ឆ្នាំក្រោយ​។​

John Cena ដែលមាន​វ័យ ៣៨ ឆ្នាំ បានបង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នេះ​គ្រប់​រដូវ​កាល​ចាប់តាំងពី​ការបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​អាជីព​របស់លោក​សម្រាប់​ក្រុមហ៊ុន ប៉ុន្តែ​គាត់​បាន​លាតត្រដាង​ថា គាត់​នឹង​មើល​ការប្រកួត​នេះ​នៅផ្ទះ​ក្នុងឆ្នាំនេះ​។​

​គាត់​បាន​និយាយថា "​ខ្ញុំ​បានទទួល​រងរបួស​ដែល​ត្រូវ​ការវះកាត់​បន្ទាប់ពីនោះ​មក​ខ្ញុំ​បាន​ស្ថិត​នៅក្រៅ​ការប្រកួត​។ ខណៈ WrestleMania លើក​ទី ៣២ ជិត​ឈានចូល​មកដល់ ខ្ញុំ​កំពុងតែ​ព្យាយាម​តាម​លទ្ធភាព​អាចធ្វើ​ទៅរួច​ដើម្បី​បាន​ចូលរួម ប៉ុន្តែ​នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល ១០ ឆ្នាំ​ដែល​ខ្ញុំ​នឹង​មើល​ការប្រកួត​នេះ​តាម​ទូរទស្សន៍​"​។​

​ដំណឹង​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន​កីឡាកាស​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ដោយសារតែ John Cena ជាតា​រា​ដ៏​ល្បី​មួយរូប​ប្រចាំ WWE៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់