ជំនួយការគ្រូបង្វឹកក្រុម Liverpool បង្ហើបប្រាប់ថា ក្លឹបចាប់អារម្មណ៍កីឡាករ Ruben Neves របស់ក្លឹប Wolves

        ជំនួយ​ការ​គ្រូបង្វឹកក្លឹប​ Liverpool លោក Pep Linjdersបាន​អះអាង​ថា ក្លឹបហង្សក្រហម​ចាប់អារម្មណ៍​នឹង​កីឡាករ Ruben Nevesខណ: ខ្សែបម្រើ​សញ្ជាតិព័រទុយហ្គាល់​រូបនេះ​កំពុង​រីករាយ​នឹង​ការ​បង្ហាញសមត្ថភាពដ៏អស្ចារ្យ​លើក​ដំបូង​នៅ​ក្របខណ្ឌ​ PL ជាមួយ​ក្លឹប Wolves ។

Nevesបាន​ចូល​រួម​ជាមួយក្លឹប Wolves ក្នុងតម្លៃ​ផ្ទេរ​ ១៥,៨​លានផោន​កាលពីរដូវក្តៅ​ឆ្នាំ​២០១៧ ប៉ុន្តេ​ក្លឹប Wolves ប្រហែល​ជា​ទាមទារ​ច្រើន​ជាងនេះបីដង​។

        លោក Linjdersដែលធ្លាប់​ធ្វើ​ការ​ងារ​ជាមួយ​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ អំឡុង​ពេលលេងនៅក្លឹប Porto ។នៅ​ពេល​សួរនាំ​អំពី​ទំនាក់ទំនងជាមួយ​ Ruben  លោក Linjdersបាន​និយាយថា “​ខ្ញុំស្គាល់គាត់​ច្បាស់​ ពីមហិច្ឆតា​របស់គាត់​ក្នុង​ការ​ប្រកួត​និង​ទេពកោសល្យ​របស់​គាត់”។

        ស្របពេល​ដែល​ក្លឹប Juventus ក៏កំពុង​តាម​ដាន​ស្ថានភាព​របស់​ Neves នោះ​ក្លឹប​ Man City ​និង​ក្លឹប Arsenal ក៏បង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ៕

adverise with khmeread
tiger
Loading ad ...