Rio Ferdinand រិះគន់ប្រព័ន្ធ VAR បន្ទាប់ពីអាជ្ញាកណ្តាលផ្តល់បាល់ប៉េណាល់ទៅឲ្យក្រុម Man City

        អតីតកីឡាករ​លោក Rio Ferdinand បាន​រិះគន់​យ៉ាងខ្លាំងទៅលើ​ប្រព័ន្ធការម៉េរ៉ា VAR អំឡុង​ការប្រកួតរវាងក្រុម Spurs ជាមួយក្រុម Man City ក្នុង​ក្របខណ្ឌ​​​ CL កាលពីយប់ថ្ងៃអង្គារ៍។

ជា​ថ្មី​ម្តងទៀត Rio បានរិះគន់​ប្រព័ន្ធ​នេះ បន្ទាប់ពី​អាជ្ញាកណ្តាល​ផ្តល់​បាល់​ប៉េណាល់ទី​ដ៏​ចម្រូងចម្រាសឲ្យ​ក្រុម​ Man City អំឡុង​ការ​ប្រកួត​ចាញ់​ក្រុម Tottenham១-០។

        Rio បានរិះគន់ចំពោះ​ការសម្រេចចិត្ត​នេះ ហើយ​បានអះអាងថា ពួកគេ​មិនយល់ពីបាល់ទាត់ បន្ទាប់ពី​​ការ​ផ្តល់​បាល់​ប៉េណាល់ទី​ដ៏ចម្រូង​ចម្រាសនេះ។ Rioបាន​និយាយថា “អ្នក​ត្រូវ​ការ​មនុស្ស​ដែល​ចាត់ចែ​ង​ប្រព័ន្ធនេះ​គឺជា​អ្នក​ដែលធ្លាប់លេង​បាល់​។ អ្នក​ទាំង​នេះ​មិនយល់ពីបាល់ទាត់ទេ។ អ្នក​ទាំង​នោះត្រូវ​តែយល់​ពីបាល់ទាត់​ ប្រសិនបើ​ពួកគេ​ធ្វើ​ការ​សម្រេចចិត្ត​ទាំង​នេះ”។

        អាជ្ញាកណ្តាល​សម្រេច​ថា Danny Rose ធ្វើ​ឲ្យ​ដៃប៉ះបាល់​ដោយចេតនា​ បន្ទាប់ពី​ Raheem Sterling ទាត់ទៅប៉ះដៃ​ក្នុង​ចម្ងាយ​ដ៏ជិត។ ខ្សែប្រយុទ្ធ Sergio Agueroជា​អ្នក​ទាត់​បាល់​ប៉េណាល់ទី ប៉ុន្តែ​ត្រូវ​អ្នក​ចាំទី Hugo Llorisសង្គ្រោះ​បាន មុន​ពេល​កីឡាករ Son Heung Min របស់ក្រុម Spurs រកបាន​គ្រាប់បាល់​ឈ្នះ​សម្រាប់ក្រុម​ម្ចាស់ផ្ទះ៕

adverise with khmeread
tiger
Loading ad ...