Van Dijk: ក្រុម Liverpool ត្រូវតែបង្កើនទម្រង់លេងឲ្យបានល្អជាងនេះជាពិសេសនៅតំណាក់កាលទីពី

        ខ្សែការ​ពារ​ Virgil van Dijkរបស់​ក្លឹប Liverpool អះអាងថា ការ​ប្រកួត​វគ្គ​៨ក្រុម​ក្របខណ្ឌ​ CL ​របស់ពួកគេ​ហាក់ដូចជា​ធ្វើមិនសូវបានល្អ​ ហើយ​ត្រូវ​តែលេងឲ្យ​បាន​ល្អជាងនេះសម្រាប់ជំនួប​នៅសប្តាហ៍ក្រោយ​ក្នុងទឹក​ដីរបស់ក្រុម Porto ។

        មិនដូចជា​ជំនួបនៅវគ្គ​១៦​ក្រុម​ចុងក្រោយ​នោះ​ នៅពេលក្រុម​របស់​លោកJurgenKloppឈ្នះ​ការ​ប្រកួត​ជើងទី១លើ​ក្រុមមក​ពីព័រទុយហ្គាល់​នេះ​ ៥-០ហើយ​លទ្ធផល​ឈ្នះ​២-០នៅពហុកីឡាដ្ឋាន Anfieldពិត​ជា​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ធ្វើ​ការងារ​បន្ថែម​ទៀត។

        Van Dijk ដឹងច្បាស់​ថា ពួកគេ​ត្រូវតែ​ពង្រឹងប្រព័ន្ធលេង​នៅថ្ងៃពុធសប្តាហ៍​ក្រោយ​ ខណៈ​គូប្រកួត​របស់​ពួកគេ​បាន​បង្ហាញថា ពួកគេ​អាចបង្ក​បញ្ហាដល់​ក្រុម Liverpool ។

Van Dijk បាននិយាយថា “​ច្បាស់​ណាស់ យើងដឹងថា វានឹងក្លាយជា​ការ​ប្រកួត​ដ៏​តឹងតែង​មួយ​ ហើយការរកបាន២គ្រាប់គឺជា​រឿងសំខាន់ ប៉ុន្តែការ​រក្សា​បាន​ឃ្លីនស៊ីត​រឹតតែ​សំខាន់ជាងនេះទៅទៀត”។

        ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ពួកគេ​បន្តក្តីសង្ឃឹមលើកពាន​ពីរ​ក្នុង​ពេល​តែមួយ​ ខណៈ​ពេល​កំពុង​នាំមុខ​ដាច់​២ពិន្ទុ​ពីក្រុម Man City ​ក្នុងក្របខណ្ឌ PL ។ ប៉ុន្តែ Van Dijk ជឿថា Liverpool អាចនឹង​លើកពានពីរក្នុងពេលតែមួយ៕

adverise with khmeread
tiger
Loading ad ...