ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ស្រាបៀអាន់ឆ័រផ្នែកនារីនៅខេត្តបាត់ដំបងឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកនារីនៅខេត្តបាត់ដំបងនៃព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីដណ្តើមកៅអីលេងក្របខណ្ឌFIVB World Tourនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០នៅប្រទេសជប៉ុនទៅរកជើង​ឯកពិភពលោក។

កម្មវិធីប្រកួតនេះបានប្រារព្ធធ្វើឡើងនៅបរិវេណវាលបែកចានទីរួមខេត្តបាត់ដំបងដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។​ការ​ប្រកួតកាន់តែធ្វើឲ្យមានរំភើបនិង​ភ័យ​រន្ធត់​សម្រាប់​ក្រុម​នី​មួយ​ៗ​តំាំងពីចាប់ផ្តើមការប្រកួត​រហូត​ដល់​ចប់​គឺ​ចាញ់​ធ្លាក់ និង​ឈ្នះ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។ កីឡាការិនីក្រុមនីមួយៗបាន​​បញ្ចេញ​ថាមពល​ដ៏​ខ្លាំង​ក្លា​ដើម្បី​ស្វែង​រក​ជ័យជម្នះលើកគូប្រកួត ​ក្រុមដែលទទួលជយលាភីចំនួនទាំង៣ក្រុមមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌFIVB World Tourក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិទីក្រុងតូក្យូ២០២០ដើម្បីឈានរកទៅជើង​ឯកពិភពលោក។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ពិសេសនេះឲ្យបានច្រើនកុះករ។ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖https://www.facebook.com/AnchorBeerKH/។​

ពិសាដោយការទទួលខុសត្រូវ៕

 

adverise with khmeread
PR
tiger
Loading ad ...