adverise with khmeread Tiffany 1

Tiffany Hsu សារភាពថា ពេញចិត្តឈុតថើបបឺតមាត់ជាមួយ Huang He

            តារាស្រីតៃវ៉ាន់ Tiffany Hsu បានសម្តែងក្នុង​រឿង “TAG ALONG” ដែល​នឹង​​ចាក់​បញ្ចាំង​នៅ​ទីក្រុងហុងកុងនៅ​ពាក់កណ្តាល​ខែនេះ ខណៈ​ពេលភាព​យន្ត​របស់​នាង​​នឹងត្រូវ​ប្រ​ឈម​មុខ​ជាមួយនឹង​ភាព​យន្ត​របស់​តារាភាពយន្ត Ethan Juan ជា​អតីត​មិត្ត​ប្រុស​។

            Tiffany Hsu មាន​ឈុត​ថើប​បឺតមាត់យ៉ាងផ្អែម​ល្ហែម​ជាមួយនឹង​តួអង្គ​ប្រុស​  River Huang He ហើយ​ឈុត​សិចស៊ីទាំងនេះហាក់ដូចជា​លើស​ពី​បទដ្ឋានសិច​ស៊ីផ្ទាល់ខ្លួន​ដែល​នាងមាន​ទៅទៀត។

            ប៉ុន្តែ​តារាស្រីរូបនេះហាក់ដូចជា​ពេញចិត្តនឹងឈុត​ស្រើបស្រាលនេះ​ខ្លាំងណាស់​ ហើយ​នាង​និយាយថា “ពាក់ព័ន្ធ​ឈុត​ថើបគ្នានេះ គឺចៀសមិនផុត​ពី​ការមានអារម្មណ៍​ភ័យខ្លាច​នោះទេ ប៉ុន្តែ​ Huang He គឺជា​សុភាព​បុរស។ គាត់ធ្វើ​ឲ្យ​ខ្ញុំមាន​អារម្មណ៍​ធូរ​ស្រាល​បន្តិចម្តងៗ ដូច្នេះវាមិនមែនជារឿងចម្លែកនោះទេ។ បបូរ​របស់ Huang He ក្រាស់ជាងបបូរ​មាត់របស់​ខ្ញុំ ដែលធ្វើ​ឲ្យ​ខ្ញុំមាន​អារម្មណ៍​កក់​ក្តៅនិង​ស្លុង​រហូតដល់​ខ្ញុំ​ភ្លេច​ចាប់អារម្មណ៍​អ្វីៗដែលនៅជុំវិញ​ខ្លួន”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់