វិធីពីរយ៉ាងជួយព្យាបាលដំបៅមាត់ងាយៗដោយខ្លួនឯង

ដំបៅមាត់អាចមើលទៅជារឿងតូចតាចនិងមិនបង្កផលវិបាកអីនោះទេ ប៉ុន្តែវាធ្វើឱ្យមនុស្សឈឺចាប់ខ្លាំងនិងមានអារម្មណ៍មិនស្រួល។ នៅពេលដំបៅមាត់ វានឹងធ្វើឱ្យលោកអ្នកពិបាកទទួលទានអាហារ ផឹកទឹក និងសូម្បីនិយាយគ្នា។ បើលោកអ្នកនិយមចូលចិត្តអាហារក្តៅៗទៀតនោះ ដំបៅមាត់នឹងមិនអនុញ្ញាតឱ្យលោកអ្នកញ៉ាំវាបានស្រួលឡើយ។ ទោះយ៉ាងណាកុំទាន់អាល់បារម្ភ មានវិធីពីរយ៉ាងអាចព្យាបាលបានដោយខ្លួនឯងនៅផ្ទះ។ 

១. ខ្ពុលមាត់ជាមួយទឹកអំបិល
ឱសថងាយៗនិងមានប្រសិទ្ធភាពបំផុតសម្រាប់ដំបៅមាត់គឺទឹកអំបិល។ លាយអំបិល១ស្លាបព្រាកាហ្វេ និងទឹកមួយកែវ រួចខ្ពុលឱ្យសព្វពេញមាត់ សឹមខ្ជាក់ទឹកចេញ។ ទឹកអំបិលមានគុណសម្បត្តិប្រឆាំងមេរោគក្នុងមាត់ក៏ដូចជាគុណសម្បត្តិប្រឆាំងរលាកផងដែរ ដែលជួយបំបាត់ទាំងឈឺចាប់ផ្សេងៗក្នុងមាត់ផងដែរ។ 

២. លាបទឹកឃ្មុំ
ទឹកឃ្មុំក៏ជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលដំបៅមាត់ផងដែរ។ ទឹកឃ្មុំល្បីខាងប្រឆាំងបាក់តេរី និងព្យាបាលមុខរបួសពូកែលេខមួយ។ លាបទឹកឃ្មុំលើដំបៅក្នុងមាត់មួយថ្ងៃ៤ដង និងលាបឱ្យបាន៥ថ្ងៃជាប់គ្នា នឹងជាសះស្បើយយ៉ាងឆាប់រហ័ស។ ទឹកឃ្មុំមិនគ្រាន់តែជួយបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងជួយបន្ថយទំហំដំបៅឱ្យតូចទៀតផង៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...