adverise with khmeread 1

Man City កាន់តែ​កៀក​ក្នុងការ​នាំយក​កីឡាករ Gundogan មកកាន់​ក្លឹប​

​ក្រុម​ពពក​ខៀវ Manchester City ជិត​ឈានទៅដល់​ការយល់ព្រម​ក្នុងតម្លៃ ២៣ លាន​ផោន​សម្រាប់​ខ្សែបម្រើ Ilkay Gundogan របស់​ក្លឹប Dortmund ហើយ​។​

​នាយក​បាល់ទាត់​ក្លឹប Man City លោក Txiki Begiristain ត្រូវបាន​ប្រទះឃើញ​ជាមួយ​លោក Ilhan Gundogan ដែលជា​ភ្នាក់ងារ​និង​ត្រូវជា​ពូ​របស់​របស់​កីឡាករ Gundogan នៅ​សណ្ឋាគារ Conservatorium ក្នុង​ទីក្រុង Amsterdam កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​លោក Pep Guardiola​។

​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​នៅសល់​កុងត្រា​រយៈពេល​មួយឆ្នាំ​ទៀត​ជាមួយ Dortmund ប៉ុន្តែ​គាត់​បាន​បដិសេធ​កិច្ចសន្យា​ថ្មី​ដើម្បី​ស្វែងរក​ទ្រនំ​ថ្មី​។​

​លោក Begiristain ត្រូវបាន​ដឹងថា បាន​និយាយ​ជាមួយ​ពូ​របស់ Gundogan អស់​រយៈពេល ៤៥ នាទី​។ ខ្សែការពារ John Stones របស់​ក្លឹប Everton និង​កីឡាករ Aymeric Laporte របស់​ក្លឹប Athletic Bilbao ក៏​ស្ថិតក្នុង​ការពិភាក្សា​នោះដែរ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់