អ្នកវិទ្យាសាស្ត្រចិនរងការរិះគន់ចំពោះការចាក់បញ្ចូលហ្សែនខួរក្បាលមនុស្សចូលទៅសត្វស្វា

អ្នកវិទ្យាសាស្ដ្រចិនបានចាក់ហ្សែនខួរក្បាលមនុស្សចូលទៅក្នុងស្វា នៅក្នុងការសិក្សាមួយក្នុងគោលបំណងផ្តល់នូវការយល់ដឹងអំពីការវិវឌ្ឍដ៏ពិសេសនៃបញ្ញាខួរក្បាលរបស់មនុស្ស។

អ្នកស្រាវជ្រាវចិនបានចាក់កំណែហ្សែនរបស់មនុស្សមួយហៅថា MCPH1 ជាហ្សែនមួយដែលអ្នកវិទ្យាសាស្ដ្រជឿថាដើរតួនាទីសំខាន់ក្នុងការវិវឌ្ឍខួរក្បាលរបស់មនុស្ស ទៅលើកូនស្វាស្រុកចំនួន ១១ ក្បាល។

ពួកគេបានរកឃើញថា ខួរក្បាលរបស់ស្វា ដូចមនុស្សដែរនោះ ត្រូវការពេលវេលាយូរដើម្បីវិវឌ្ឍ ហើយសត្វទាំងនេះធ្វើបានល្អក្នុងការធ្វើតេស្ដការចងចាំរយៈពេលខ្លី ជាពិសេសរយៈពេលប្រតិកម្មរបស់ពួកវា ធៀបទៅនឹងស្វាព្រៃ។

យ៉ាងណាមិញ សត្វស្វាស្រុកទាំង១១ក្បាលនោះមិនបានលូតលាស់ខួរក្បាលធំជាងមុននោះទេ។

ការធ្វើតេស្តនេះ គឺជាការពិសោធន៍ចុងក្រោយបំផុតនៅក្នុងការធ្វើពិសោធន៍ជីវវេជ្ជសាស្ត្រនៅក្នុងប្រទេសចិន ដោយជំរុញឱ្យមានការពិភាក្សាអំពីក្រមសីលធម៌វេជ្ជសាស្ត្រ ហើយក៏បានទាក់ទាញការព្រួយបារម្ភខាងសីលធម៌រួចមកហើយដែរ និងបានប្រៀបធៀបការពិសោធន៍នេះទៅនឹងភាពយន្តអាមេរិកឈ្មោះ Planet Of The Apes៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab