adverise with khmeread 1

​កីឡាករ​ក្នុង​ក្រុម Arsenal លួច​ពិភាក្សាគ្នា​ដើម្បី​ស្រោចស្រង់​រដូវ​កាល​របស់​ពួកគេ​ដោយ​ពុំ​ឱ្យ​លោក Wenger ដឹង​នោះទេ​

​ខ្សែប្រយុទ្ធ Theo Walcott បាន​លាតត្រដាង​ការពិត​ថា ក្រុម​កីឡាករ​កាំភ្លើង​ធំ​បាន​កោះប្រជុំ​ពី​វិបត្តិ​ក្នុង​ក្រុម​ដោយ​គ្មាន​លោក Arsene Wenger​។​

​កីឡាករ​សំខាន់ៗ​ក្នុង​ក្រុម​បានបង្ហាញ​ពី​ក្តីបារម្ភ​របស់​ពួកគេ​នៅក្នុង​កិច្ចប្រជុំ​បន្ទាប់ពី​ទម្រង់​លេង​ដ៏​យ៉ាប់យ៉ឺន​កាលពីពេល​ថ្មី​នេះ បានធ្វើឱ្យ​ក្តីសង្ឃឹម​លើក​ពាន Premire League របស់​ពួកគេ​កំពុង​រលាយ​បន្តិច​ម្តងៗ​។​

​ក្រុម​របស់លោក Wenger បាន​ឆ្លើយតប​ពី​ការរិះគន់​ទាំង​ប៉ុន្មាន​នៅក្នុង​ការប្រកួត ២-២ ជាមួយ​ក្រុម Spurs បើ​ទោះ​មាន​គ្នា​តែ ១០ នាក់​ក៏ដោយ ហើយ​និង​ជ័យជម្នះ ៤-០ ទៅលើ​ក្រុម Hull ក្នុងការ​ប្រកួត FA Cup ជុំ​ទី​ប្រាំ​។​

Walcott បាន​និយាយថា "​យើង​នឹងមិន​កុហក​ទេ យើង​ដឹង​ក្នុងនាម​ជា​ក្រុម​មួយ​វា​ពិតជា​ពិបាក​ហើយ​យើងទាំងអស់គ្នា​មាន​ការជជែក​បិទទ្វារ​ដ៏​ល្អ​មួយ ដោយ​គ្មាន​គ្រូៗ​ក្នុង​ក្រុម​ឬក៏​គ្រូបង្វឹក​ដឹង​អ្វី​ឡើយ​"​។​

​គាត់​បាន​បន្តទៀតថា "​ប៉ុន្តែ​នៅពេលដែល​យើង​ទៅ​កាន់តែ​កៀក​ទៅៗ វា​ហាក់ដូច​ជាមាន​អារម្មណ៍​មួយ​ជឿថា​យើង​អាចធ្វើ​វា​បាន​ហើយ​បង្កើត​ប្រវត្តិសាស្ត្រ​ដែល​វា​នឹង​ក្លាយជា​សមិទ្ធិផល​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​រាល់គ្នា​។ ប៉ុន្តែ​យើងទាំងអស់គ្នា​ដឹងថា យើង​ចង់បាន​វា​ក្នុងឆ្នាំនេះ​ហើយ​យើង​នឹង​ប្តូរ​ដើម្បី​វា​ដោយ​គ្មាន​ចម្ងល់​"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់