លោក MassimillianoAllegri ព្រលយពាក្យចាកចេញពីក្លឹប Juventusហើយអាចនឹងទៅដឹកនាំនៅក្លឹប Chelsea

គ្រូបង្វឹក​ក្រុមយក្ស​អ៊ីតាលី​ Juventus លោក MassimilianoAllegriបាន​ព្រលយ​ពាក្យថា លោក​ប្រហែលជា​អាចចាក​ចេញ​ពី​ក្លឹប​​នេះ។ក្នុងប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះមាន​ការ​ភ្ជាប់​គ្រូបង្វឹក​វ័យ​៥​១​ឆ្នាំ​រូបនេះ​ទៅនឹង​ក្លឹប​​ Chelsea ហើយ​ការ​អត្ថាធិប្បាយ​របស់​លោក​ បន្ទាប់ពី​ក្រុម Juventus ស្មើ​១-១ជា​មួយក្រុម Ajax កាលពីថ្ងៃពុធ​​ធ្វើឲ្យ​មាន​ការ​ប៉ាន់​ប្រមាណ​ថា លោក​នឹង​ក្លាយ​ជា​គ្រូបង្វឹក​បន្ទាប់របស់​ក្រុម​​ Chelsea ​។

 

        នៅ​ប្រទេសអ៊ីតាលីមាន​ការ​ចាប់អារម្មណ៍​ច្រើន​ អំពី​អនាគត​របស់​លោក Allegri ស្របពេលដែល​គ្រូបង្វឹក​រូបនេះ​ហាក់ដូចជា​មិន​ចង់​ប្តូរ​ផ្តាច់ជាមួយក្រុម​ Juventus​ ។

        ថ្លែង​បន្ទាប់ពី​លទ្ធផល​ស្មើ​នៅក្របខណ្ឌ​ CL លោក Allegriបាន​និយាយថា “​អនាគត​របស់​ខ្ញុំ? តំណែង​គ្រូបង្វឹក​មិន​ទៀងទាត់​ទេ”។

        គេជឿថា ក្លឹប Juventus ដែល​អាចនឹង​លើក​ពាន​ជើងឯក​លីក​នៅ​ចុងសប្តាហ៍​នេះ ចង់​រក្សា​ទុកគ្រូបង្វឹករូបនេះយូរអង្វែង​ទៀត​ ស្របពេល​កិច្ច​សន្យា​របស់​លោក​នឹង​ផុត​នៅ​រដូវក្តៅឆ្នាំ​២០២០៕

adverise with khmeread
tiger
Loading ad ...