ខ្សែប្រយុទ្ធ Diego Costa ជាប់បម្រាម៨ប្រកួតដោយសារមានជម្លោះជាមួយអាជ្ញាកណ្តាល

ខ្សែប្រយុទ្ធDiego Costa បានជាប់បម្រាមមិនឲ្យលេង៨ប្រកួតដោយសារតែមានជម្លោះជាមួយមន្ត្រីអាជ្ញាកណ្តាលលោកJesus Gil Manzanoអំឡុងពេលក្រុម Atletico Madrid ប្រកួតចាញ់ក្រុម Barcelona ២-០កាលពីថ្ងៃសៅរ៍។
    ស្របពេលនៅសល់៧ប្រកួតចុងក្រោយ Costa ដែលទទួលបានកាតក្រហមភ្លាមៗនោះ នឹងមិនអាចបង្ហាញមុខក្នុងការប្រកួតនៅសល់រហូតដល់ចប់រដូវកាល ហើយនេះប្រហែលជាការលេងចុងក្រោយរបស់ខ្លួនជាមួយ Atletico ផងក៏មិនដឹង។
    របាយការណ៍របស់មន្ត្រីអាជ្ញាកណ្តាលរូបនេះក៏បានចោទប្រកាន់ Costa ថា បានកាន់ស្មារបស់លោក ក្នុងបំណងរារាំងមិនឲ្យលោកចេញកាតបន្ថែមសម្រាប់មិត្តរួមក្រុមរបស់ខ្លួនពីររូបនេះផ្សេងទៀតផងដែរ។
    របាយការណ៍របស់លោក Jesusបានសរសេរថា “នៅពេលទទួលកាតក្រហមរួច Costa បន្តនៅលើទីលានប្រកួត និងបានកាន់ស្មារារាំងខ្ញុំមិនឲ្យដកកាតលឿងដាក់មិត្តរួមក្រុមពាក់លេខ២៤ និងលេខ២ ។  
    បម្រាមរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញគឺមានបួនប្រកួតសម្រាប់ការរំលោភលើមាត្រា៩៤ ដែលចែងពីការប្រើប្រាស់ពាក្យសម្តីបែបប្រមាថលើមន្ត្រីអាជ្ញាកណ្តាល និងបម្រាមបួនប្រកួតទៀតចំពោះការរំលោភលើមាត្រា៩៦ ដែលសំដៅដល់ការប្រើប្រាស់ហិង្សាស្រាលលើមន្ត្រីអាជ្ញាកណ្តាល។
    សហព័ន្ធបានពិន័យក្លឹប Atletico ២.៤០០ផោន និងពិន័យ កូស្តា ៥.២០០ផោនជុំវិញឧប្បត្តិហេតុនេះ។ សហព័ន្ធបានទុកពេលឲ្យ១០ថ្ងៃសម្រាប់ឧទ្ធរណ៍៕
 

adverise with khmeread
tiger
Loading ad ...