លោក Louis Van Gaal ណែនាំឲ្យកីឡាករ De Light ចូលរួមនៅក្លឹបដែលជាគូប្រជែងរបស់ Man Utd

        អតីតអ្នកចាត់ការ Man Utd លោក Louis van Gaal បាន​ណែនាំ​ឲ្យ​កីឡាករ​វ័យ​ក្មេង Matthijs de Light ចូល​រួម​ជាមួយ​ក្លឹប​ Man City,Barcelona ឬក្លឹប Juventus ។

        កីឡាករ​អន្តរជាតិ​ហូឡង់រូបនេះ​ពេញ​ចិត្ត​នឹង​រដូវកាល​នៅ​ក្លឹប Ajax ដែល​ជា​ក្រុម​មួយក្នុងចំណោម​ក្រុមទាំង​៨ដែល​កំពុង​ប្រជែង​នៅ​ក្របខណ្ឌ​ CL​ ហើយ​មកដល់ពេលនេះ De Light មាន​វ័យ​១៩​ឆ្នាំប៉ុណ្ណោះ។

        មានក្លឹបធំៗជា​ច្រើន​កំពុង​ប្រជែង​គ្នា​ចង់​បាន​កីឡាករ​រូបនេះ​នៅ​រដូវក្តៅ ស្របពេល​ដែលគេជឿថា ក្លឹប Barcelona កំពុង​នាំមុខ​គេ​ក្នុង​ការ​ទទួល​បាន​កីឡាករ​វ័យក្មេង​រូប​នេះ។

        លោក Van Gaal ​ត្រូវ​បាន​សួរនាំជុំវិញ​អនាគតរបស់​កីឡាករ​វ័យ​ក្មេង​រូបនេះ ស្របពេល​រដូវកាល​ទិញដូរ​នឹង​បើក​ទ្វារឡើងវិញ​នៅប៉ុន្មានខែទៀតនេះ។លោក Van Gaal បានបញ្ចេញឈ្មោះ​ក្លឹបធំៗបី ដែល​លោកជឿថា De Light អាច​ឬគួរ​ចុះកិច្ច​ព្រមព្រៀង​លេង​ ប្រសិនបើ​សម្រេចចិត្ត​ចាកចេញពី​ក្លឹបបច្ចុប្បន្ន​របស់​ខ្លួន​មែន​នោះ​ ប៉ុន្តែ​ក្នុងចំណោម​ក្លឹប​ធំនោះ​ គឺគ្មាន​​ក្លឹប Man Utd ដែល​លោក​ធ្លាប់ដឹកនាំ​នោះទេ។

        លោក Van Gaal បាននិយាយថា “ខ្ញុំគិតថា បើ De Light នៅជាមួយ​ Juventus គឺអាចលេង​គ្រប់ការ​ប្រកួត​ធំៗហើយ​កីឡាករ​រូបនេះ​អាចមាន​ការ​វិវឌ្ឍ​នៅទីនោះ​ប៉ុន្តែ​បើ​មាន​ឱកាស​គួរតែ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Barcelona ផងដែរ”។

        ក្រៅពីនេះ លោក​បាន​លើកឡើង​ថា ដឺ ឡាយ​ ក៏អាចចូល​រួម​ជាមួយ​ Man City ​ផងដែរ ដោយ​សារតែ​ក្លឹបនេះ​មាន​ប្រព័ន្ធការ​ពារកណ្តាល​មិនសូវ​ខ្លាំង​នោះទេ ដូច្នេះ​កីឡាករ​រូបនេះអាចលេងនៅជាមួយក្រុមនេះបាន៕

adverise with khmeread
tiger
Loading ad ...