ទំនាក់ទំនងរបស់ Pogba និងគ្រូបង្វឹកលោក Solskjaer ចាប់ផ្តើមអាប់អួរ

ដោយសារបំណង​ចង់ចាកចេញពី​ក្លឹប​ Man Utd​របស់​ Paul Pogbaបាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​គ្រូបង្វឹក​Ole Gunnar Solskjaerប្រែជា​ស្រអាប់។ ​ខ្សែបម្រើ​រូបនេះ​ចង់​ចូល​រួម​ជាមួយ​លោក ZinedineZidaneនៅ​ក្លឹប Real Madrid នៅ​រដូវ​កាល​នេះ។

        Pogbaលេងបាន​ពេញ​៩០នាទី​ ខណៈ​ពេល​ក្រុម​ Man Utd​ប្រកួត​ចាញ់​ក្រុម Barcelona ១-០នៅ​ជើងទី​១ ក្នុងវគ្គ​៨ក្រុមចុងក្រោយ​ក្របខណ្ឌ CL ​កាលពី​ថ្ងៃពុធ​នៅពហុកីឡាដ្ឋាន Old Trafford ។

        ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​ឡើង​ជើង​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​លោក Solskjaer បន្ទាប៉ពី​លោកចូល​បន្ត​តំណែងពី​លោក Jose Mourinhoកាលពីខែធ្នូ។Pogba រកបាន​៩គ្រាប់​ ក្នុង​ការ​បង្ហាញមុខ​១២លើក​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Solskjaer ប៉ុន្តែ​មិន​ទាន់​រកបាន​គ្រាប់បាល់​ទេតាំងពី​ពេល​យក​ឈ្នះ​ក្រុម Chelsea ២-០នៅក្នុងការ​ប្រកួត​ FA Cup កាលពីខែកុម្ភៈមក៕

adverise with khmeread
tiger
Loading ad ...