adverise with khmeread Thammavong 1

មើលមុខសមាជិកក្រុមជើងកាង Gucci នៅរដ្ឋកាលីហ្វ័រញ៉ា

          សមាជិក​របស់ក្រុម​អ្នក​លេង​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ដែលហាក់​ដូចជា​ចម្លែក​ជាង​គេ​ដោយសារតែ​សាក់រូប​​ពេញ​ក្បាល​និង​លើ​ផ្ទៃមុខ​នោះ​ ឥឡូវនេះជា​ប់ពន្ធ​នា​គារ​ហើយ បន្ទាប់ពី​ប៉ូលិសបញ្ឈប់​​រថយន្ត​ ហើយ​បន្តឆែកឆេរ​នៅ​ផ្ទះ​របស់គាត់​រក​ឃើញ​អាវុធមួយ​ចំនួន​។

          កាលពីថ្ងៃច័ន្ទ ប៉ូលិស​បានបញ្ឈប់​រថយន្ត​របស់​ Khamprasong Thammavong អាយុ៣៣​ឆ្នាំ​ដែល​ស្ថិតនៅក្នុងការព្យួរទោស​មាន​លក្ខខណ្ឌ។ហើ​យដោយសារតែ​បុរសរូបនេះស្ថិតក្នុង​ការព្យួរទោស​មាន​លក្ខខណ្ឌនោះ​ ដូច្នេះ​ ផ្ទះ​របស់គាត់គឺជា​កម្មវត្ថុនៃ​ការឆែកឆេរ​ដោយ​មិន​បាច់មាន​ដីកា។

          អំឡុងប្រតិបត្តិការឆែកឆេរ​ផ្ទះរបស់ Thammavong ប៉ូលិស​រក​ឃើញ​រូប​ភាព​របស់​សមាជិក​អ្នក​លេង​មួយ​ចំនួន​ដែលថតកាន់កាំភ្លើង​ ហើយ​ប៉ូលិស​រក​ឃើញកាំភ្លើងវែងពាក់កណ្តាល​ស្វ័យ​ប្រវត្តិមួយ​ដើម​​  កាំភ្លើង​ខ្លី​ពាក់កណ្តាល​ស្វ័យ​ប្រវត្តិ​មួយដើម អាវកាក់​មួយ  កញ្ឆានិង​ឧបករណ៍​ប្រើប្រាស់គ្រឿង​ញៀន​​ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់