ចុះជីកអណ្តូងទឹកជម្រៅ៦ម៉ែត្រខ្វះអុកស៊ីសែនស្លាប់បុរស៣នាក់ នៅស្រុកអង្គរជុំ

សៀមរាប​ ៖ មានករណីចុះដាក់បំពង់ទីបក្នុងអណ្តូងជម្រៅប្រមាណ៦ម៉ែត្រ បណ្តាលឱ្យស្លាប់មនុស្ស៣នាក់ ជាបន្តបន្ទាប់ដោយសារតែខ្វះអុកស៊ីសែន​ កើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១២ ខែមេសា ២០១៩ នៅចំណុចនៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។
 
​លោកវរសេនីយ៍ឯក ម៉ាន់ សុខាត់ អធិការប៉ូលិសស្រុកអង្គរជុំបានឱ្យដឹងថា​ ជនរងគ្រោះ៣នាក់រួមមាន​ ១-ឈ្មោះ ធុល ធឿន ភេទប្រុស អាយុ២៩ឆ្នាំ, ២-ឈ្មោះ ហ៊ន់ ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ និង៣-ឈ្មោះ លន់ ឡុក ភេទប្រុស អាយុ៣០ឆ្នាំ។ ជនរងគ្រោះទាំងបីនាក់ខាងលើរស់នៅភូមិឃុំកើតហេតុខាងលើ។

​យោងតាមការពិនិត្យកោសល្យវិច័យរបស់មន្រ្តីប៉ូលិសជំនាញ និងក្រុមគ្រូពេទ្យបង្អែកស្រុកបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់នៅក្នុងអណ្តូងមុនពេលបញ្ជូនមកដល់មន្ទីរពេទ្យដោយសារក្នុងអណ្តូងខ្វះអុកស៊ីសែន៕

adverise with khmeread
tiger
Loading ad ...