ប៉ូលិសព្រហ្មទណ្ឌខេត្តសៀមរាប បញ្ជូនចោរឆក់២នាក់ទៅតុលាការ

សៀមរាប​ ៖ ចោរឆក់២នាក់ត្រូវបានប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបញ្ជូនទៅតុលាការនាថ្ងៃទី១៣មេសា​ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះ Adriana sislova ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិឆេកូស្លូវាគី​ កើតឡើង​ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៣០នាទីយប់នៅចំណុចផ្លូវប៊េតុងក្បែរស្ពានអាងក្រពើ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួនពីរនាក់ឈ្មោះ ម៉ី សិលា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិចារយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់ បុខរបរជាងភ្លើង និងឈ្មោះ វុទ្ធី បញ្ញាវុធ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិប៉ាលយ័ ឃុំប៉ាល័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរជាងម៉ាស៊ីនត្រជាក់ ទាំងពីរនាក់ស្នាក់នៅបណ្តោះអាសន្ន ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប។ 

​ប៉ូលិសបន្តថា ដំបូងជនរងគ្រោះនិងមិត្តភក្តិបីនាក់ទៀតកំពុងដើរនៅចំណុចផ្លូវប៊េតុងក្បែរស្ពានអាងក្រពើ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីឡេត (suzukiLet) ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខបានធ្វើសកម្មភាពជិះលួចឆក់កាបូបស្ពាយពណ៌ខ្មៅពីដៃជនរងគ្រោះខាងលើក្នុងនោះមាន ១.កូនកាបូបដៃដាក់លុយពណ៌សចំនួន០១, ២.កាតធនាគារចំនួន០១សន្លឹក, ៣.កាតធានារ៉ាប់រងធ្វើដំណើរចំនួនសន្លឹក, ៤.អត្តសញ្ញាណបណ្ណជនរងគ្រោះចំនួន០១សន្លឹក, ៥.ប្រាក់អាមេរិកចំនួន១០០$ និងប្រាក់អ៊ឺរ៉ុបចំនួន៤០​អ៊ឺរ៉ូ, ៦.បណ្ណបើកបរជនរងគ្រោះចំនួន០១សន្លឹក។

​ក្រោយពីធ្វើសកម្មភាពឆក់បានរួចជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូរត់គេចពេលដែលសមត្ថកិច្ច បានទទួលព័ត៌មានរួចមកកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងប៉ូលិសទេសចរណ៍, កម្លាំងប៉ូលិសការពារ និងអន្តរាគមន៍បានធ្វើការល្បាតប្រទាក់ក្រឡាតាមគោលដៅ ដែលបានកំណត់រហូតដល់ដេញប្រផាប់ចាប់ប្រភីង បានជនសង្ស័យទាំងពីរនាក់នៅចំណុចផ្លូវបំបែកតាភុលមុខហាងលក់ទូរស័ព្ទចំរើនស៊ីនហ័រភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

​បន្ទាប់ពីបានឃាត់ខ្លួនកម្លាំងប៉ូលិសបានធ្វើការសួរនាំជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថាខ្លួនបានចូលមកខេត្តសៀមរាបនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ហើយបានយកប្រាក់ដែលសល់ពីការលួចឆក់ទ្រព្យសម្បត្តិគេ បានចូលគ្នាទិញម៉ូតូជិះធ្វើសកម្មភាពលួចឆក់ខាងលើហើយធ្លាប់ បានធ្វើសកម្មភាពឆក់ នៅក្នុងរាជធានីភ្នំពេញចំនួន០៤លើកកន្លងមក។

​ចំណែកនៅក្នុងខេត្តសៀមរាបជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពលួចឆក់កាបូបចំនួនពីរលើក គឺលើកទី១.ថ្ងៃទី០៨, ០៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨យប់នៅ ចំណុចផ្លូវជាតិលេខ៦ជិតការ៉ាស់សាំងតេលាខាងកើតផ្សារលើ និងលើកទី២.ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៣០នាទីយប់នៅ ចំណុចផ្លូវប៊េតុងក្បែស្ពានអាក្រពើ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ហើយត្រូវសមត្ថកិច្ចចាប់បាន។ 

​ជនសង្ស័យទាំងពីរពុំមានផ្ទុកសារធាតុញៀនទេ។ វត្ថុតាងបានដកហូតពីជនសង្ស័យប្រគល់ជូនទៅជនរងគ្រោះដែលជាម្ចាស់ដើមវិញ។ ករណីនេះប៉ូលិសបានឃាត់ខ្លួន និងកសាងសំណុំរឿងអនុវត្តនីតិវិធីបន្ត៕

adverise with khmeread
tiger
Loading ad ...