រថយន្តក្រុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ LTCC ​បុកជាមួយម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់

​កំពង់ឆ្នាំង​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តក្រុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ LTCC​ កើតឡើងវេលាម៉ោង ៣ និង៤០ នាទីរសៀលថ្ងៃទី១៣ មេសា ២០១៩ នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតក្នុងភូមិពោធិរិទ្ធក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបុកជាមួយម៉ូតូ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់​ ។ 

​ប៉ូលិសនិយាយថា​ រថយន្ត១ គ្រឿង ម៉ាក HYUNDAI ពាក់ស្លាកលេខ សៀមរាប 3A-0842 ជារថយន្តក្រុងរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ LTCC បើកបរដោយឈ្មោះ រ៉េត គឹមឈៀង ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ចេញពីទិសខាងជើង ទៅទិសខាងត្បូង​។ 

​លុះបើកបរមកដល់ចំណុចខាងលើ ក៏បានប៉ះជាមួយម៉ូតូម៉ាក HONDA SCOOPY ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1GB-6621 បើកបរដោយឈ្មោះ ឈុំ សុគារី ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ រសនៅភូមិពោធិអង្ក្រង  សង្កាត់បឹងកន្តួត ក្រុងពោធិសាត់ ខេត្តពោធិសាត់ បានបើកបរពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងដំណើរស្របទិសគ្នា បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ ភេទស្រី (អ្នកបើកបរម៉ូតូ) នៅកន្លែងកើតតហេតុ។

​គ្រោះថ្នាក់នេះបណ្តាលឱ្យ ខូចខាតម៉ូតូ ០១ គ្រឿងស្រាល ត្រូវបានចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកសាមគ្គីមានជ័យ និងធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្ត ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...