ម្ចាស់ផ្ទះអុជធូបលើផ្ទះ​ ហើយម្ចាស់មកអង្គុយក្រោមផ្ទះឆេះឈុល

កោះកុង​ ៖​ មានគ្រោះអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងសង់ពីឈើ នៅចំណុចក្រោយ អៀង អាយ ចាស់ ស្ថិតក្នុងភូមិ ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងនៅវេលាម៉ោង ៤ល្ងាច នាថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៩។ 

 ប៉ូលិសនិយាយថា​ ម្ចាស់ផ្ទះមានឈ្មោះ កែន គឹមហាន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ។ 
មូលហេតុ ម្ចាស់ផ្ទះ អុចធូបនៅខាងលើ អង្គុយលេងនៅខាងក្រោមផ្ទះ ។ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានទប់ស្កាត់ មិនឱ្យរាលទៅឆេះជិតខាងបានទាន់ពេលវេលាដោយប្រើប្រាស់ទឹកចំនួន ១០ ឡាន៕


 

adverise with khmeread
tiger
Loading ad ...