ឆេះអាសនៈក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលនៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង​ ៖ មានករណីឆេះអាសនៈក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលនាថ្ងៃអាទិត្យទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៣០នាទីល្ងាច នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ 

ប៉ូលិសនិយាយថា​ ម្ចាស់ផ្ទះមានឈ្មោះ ទួ ភេទប្រុស អាយុ៤៥ឆ្នាំ ផ្ទះលក់ចាប់ហួយ ឆេះជាន់លើ។ នៅក្នុងករណីនេះឡានទឹក របស់ស្នងការដ្ឋានប៉ូលិសខេត្តកំពង់ឆ្នាំង បានចេញរថយន្តជួយសង្គ្រោះទាន់ពេលវេលាប្រើប្រាស់ទឹកអស់មួយរថយន្តពុំមានខូចខាតទ្រព្យសម្បត្តិ និងមិនបណ្តាលឱ្យរាលដាលដល់ផ្ទះអ្នកដទៃឡើយ៕
 

adverise with khmeread
tiger
Loading ad ...