យុវជនម្នាក់ទៅឃ្វាលគោនៅវាលស្រែក្រោយផ្ទះរងគ្រោះដល់ស្លាប់ដោយសាររន្ទះបាញ់

បន្ទាយមានជ័យ​ ៖​ នៅថ្ងៃចូលឆ្នាំថ្ងៃដំបូង​ មេឃមានភ្លៀងមួយមេធំ លាយឡំនិងផ្គរន្ទះយ៉ាងខ្លាំង​ ហើយក៏មានរន្ទះបាញ់ បណ្តាលឱ្យស្លាប់យុវជនម្នាក់នៅភូមិព្រែករពៅ​ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យថ្ងៃទី១៤​ មេសា​ ឆ្នាំ២០១៩​ នៅវេលាម៉ោង​ ៣ និង៣០នាទីរសៀល។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ​ ស្វៀង ជីវ៉ា​ ភេទប្រុស​ អាយុ២២ឆ្នាំ​ ទីលំនៅភូមិព្រែករពៅ​ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ខណ:ពេលជនរងគ្រោះទៅឃ្វាលគោនៅវាលស្រែខាងជើងភូមិ​ ចម្ងាយ៧០០ម៉ែត្រពីផ្ទះ។ 

​បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
 

adverise with khmeread
tiger
Loading ad ...