ផ្អើលឈុលបន្ទាប់ពីមានករណីយកមនុស្សទៅកប់នៅក្នុង​បរិវេណ​ដី​ស្រះ​ទឹក​សណ្ឋាគារ​លី (​នាគ​មាស​)

​បន្ទាយមានជ័យ ៖ មានករណី​កប់​សព​ផ្លុ​ង​ចោល ក្នុង​បរិវេណ​ដី​ស្រះ​ទឹក​សណ្ឋាគារ​លី (​នាគ​មាស​) ក្នុងភូមិ​អូរជ្រៅ ក្នុងភូមិ​អូរជ្រៅ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការ​ភ្ញាក់ផ្អើល​ពី​សំណាក់​ប្រជាពលរដ្ឋកាលពី​ ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩​។ 

​ដំបូងប៉ូលិសការពារ​ព្រំដែន វរ​៨៩១ បាន​រាយការណ៍​ ទៅ​ថ្នាក់លើបង្កើតក្រុមការងារចម្រុះទៅពិនិត្យទីតាំងយក​សព​មក​កប់​ចោល នៅ​បរិវេណ​ខាងលើ។ ពាក់ព័ន្ធ​ទៅ​ករណី​នេះ ខាង​សមត្ថកិច្ចប៉ូលិសនិង កងរាជអាវុធហត្ថ​មូលដ្ឋានក្រុង​ប៉ោយប៉ែត បានចុះធ្វើកោសល្យពិច័យរួមគ្នា។ 

​ប៉ូលិសបានឱ្យដឹងថា នៅ​ថ្ងៃទី​១៤ ខែមេសា នៅវេលា​ម៉ោង៨ និង​៣០​នាទី ប៉ូលិសទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានមក​រាយការណ៍​ថា មាន​ស្នាម​គាស់កកាយ​ដី​ស្នាម​កប់​រណ្ដៅ​ថ្មីៗ​មួយកន្លែង​ត្រង់ចំណុច​ខាងកើត​ស្រះ​ទឹក ក្រោយ​សណ្ឋាគារ​លី ​(​នាគ​មាស​)​ ស្ថិត​ក្នុងភូមិ​អូរជ្រៅ សង្កាត់​/​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ 

​ភ្លាមៗនោះ កម្លាំង​សមត្ថកិច្ច​ចម្រុះបាន​ចុះ​ប្រតិបត្តិការ​ដល់​កន្លែងកើតហេតុ​នេះ ព្រមទាំង​អាជ្ញាធរ​ភូមិ​អូរជ្រៅ​គាស់​កាយ​មើលឃើញ​សាកសព​មនុស្ស​ច្រក​ថង់​ស រុំ​កា​រុង​ឆ្នូត​ពណ៌​ក្រហម​ខៀវ​មាន​ក្លិន​ស្អុយរលួយ​មិ​នស្គាល់​អត្តសញ្ញាណ​។​

​ជុំវិញករណីនេះសន្និដ្ឋាន​​របស់​សមត្ថកិច្ច ករណីនេះ គឺជា​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​។​​បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវតាម​នីតិវិធី​៕

adverise with khmeread
tiger
Loading ad ...