20592b45 fe7b 4cdf 947b 94d6680748ec

ស្រវឹងស្រា​ជោក​រថយន្តបុក​បា​រ៉ា​ស់ គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​

    ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​ជោក​ម្នាក់ បាន​បើករថយន្ត ឡិច​ស៊ី​ស ​RX300​ មួយគ្រឿង​នៅ​គ្រា​ទៅដល់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​របស់​កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ និង​កម្លាំង​អន្តរាគមន៍​ក្រុង មាន​ជាតិ​អាកុល​ដល់ 0.70 ក្នុង​1​មី​លី​លីត្រ​ខ្យល់។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់ ថ្ងៃទី​៩​ខែមីនា ឆ្នាំ​២០១៦ នៅមុខ​ផ្សារ​ទំនើប Super Store នៅតាម​បណ្តោយ​ផ្លូ ១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និ​យា​ថា បុរស​ស្រវឹងស្រា​ជោក​ដែល​បើក​បុក បា​រ៉ា​ស​របស់​សមត្ថកិច្ច​ខាងលើ ឈ្មោះ អ៊ឹង ជុង ឡុង អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បើករថយន្ត ឡិច​ស៊ី​ស​ RX300​ មួយគ្រឿង​ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-2126។​

    តាម​ប្រភពពី​សមត្ថកិច្ច ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កម្លាំង​ប៉ូលិស​របស់​ខណ្ឌ​សែន​សុខ និង​ចរាចរណ៍​ព្រមទាំង​កម្លាំង​អន្តរាគមន៍ ក្រុង​បាន​ចុះ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅតាម​បណ្តោយ​ផ្លូ ១៩៨៦ មុខ​ផ្សារ​ទំនើប Super Store យក​ទិសដៅ​ពី​លិចទៅ​កើត។​

    ខណៈ​មកដល់​ម៉ោង​កើតហេតុ​ក៏មាន​បុរស​ស្រវឹង​ស្រ​ជោគជាំ​ម្នាក់ បើករថយន្ត ឡិច​​ស៊ី​ស​មួយគ្រឿង​ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-2126 មកដល់​ចំណុច​គោលដៅ រថយន្ត​បាន​ចូលក្នុង​បា​រ៉ា​ស់​ហើយ បន្ទាប់មក ស្រាប់តែ​អ្នកបើក​បរបាន បួង​ចង្កូត​ចេញទៅ​បុក បា​រ៉ា​ស​ចំនួន​២ អូស​ទៅមុខ​ជាង​១០០​ម៉ែត្រ ទើបត្រូវ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ ដេញ​ឃាត់​បាន និង​យកមក​ឲ្យ​ខាង​ជំនាញ​ចរាចរណ៍​ផ្លុំជាតិ​ជាតិ​អាកុល​។​

    បន្ទាប់ពី​ផ្លុំ​រួច​ពិនិត្យ ឃើញថា​បុរស​ស្រវឹងស្រា​បាន​ផ្ទុក​ជាតិ​អាកុល​ហួស​កម្រិត​រហូតដល់ 0.70​ក្នុង ១​មី​លី​លិ​ត្រ​ខ្យល់​។​

    ក្រោយមក​សមត្ថកិច្ច​បា​ន ធ្វើឯកសារ​ឃាត់ខ្លួន​នាំយក​បុរស​ស្រវឹងស្រា និង​រថយន្ត​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅតាម​ច្បាប់៕​

មតិយោបល់