ប៉ូលិសទប់ស្កាត់បានមុនក្នុងករណីប្រើអំពើហិង្សា, ឃាត់ចិន៤នាក់

ព្រះសីហនុ​ ៖ បុរសជាកម្មករជនជាតិចិន៤នាក់ដែលប្រើដែកបំពង់ទីបជាអាវុធ បម្រុងវាយគ្នាដោយជម្លោះហិង្សា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ កាលពីម៉ោង៩យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុច ហាងអូឈើទាល ៦៦៦ ក្រុង-ខេត្តព្រះសីហនុ​។ 

​យ៉ាណក៏ដោយប៉ូលិសមិនទាន់បានបង្ហាញអត្តសញ្ញាណពួកគេនៅឡើយ​ ហើយក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចដកហូតវត្ថុតាងមានដំបងដែកបំពង់ទីបចំនួន៤ដើម។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅកាន់ស្នងការប៉ូលិសខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...