adverise with khmeread B2146597 066e 4695 9371 2c495ad58a6f

បុរស​ម្នាក់​ចេះ​បើក​រុឺ​ម៉ក​កង់​បី​ស្ទើរៗ​ជ្រុល​បុក​ចូល​ផ្ទះ​គេ​ខូច​របស់របរ​និង​របួស​ស្ត្រី​ម្នាក់

   ​​ ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​រៀន​បើក​រុឺ​​ម៉ក​កង់​បី​​ និង​គេច​ពី​ម៉ូតូ​បាន​កាច់ចង្កូត​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​លក់​ចាប់​ហ៊ួ​យ បណ្តាល​ឲ្យ​រងការខូចខាត​របស់រប​រ និង​ប៉ះ​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​របួសស្រាល។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៣៣៦ ស្ថិតក្នុង​សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក​។​

    សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើក​រុឺ​​ម៉ក​ម៉ូតូ​កង់​បី និង​រួម​ដំណើរ​ដោយយុវជន​ម្នាក់ទៀត បាន​បើករុឺ​ម៉ក​ម៉ូតូ​កង់​បី​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣៦ ទិសដៅ​ពី​លិចទៅ​កើត​។​

    នៅពេល​មកដល់​ចំណុច​ផ្លូវកែង​បានគេច​ពី​ម៉ូតូ​ដែល​ជិះ​ឆ្លងផ្លូវ និង​ម្យ៉ាងវិញទៀត​ទើបតែ​រៀន​បើក​ផង​នោះ បាន​ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​កំពុង​លក់ដូរបណ្តាល​ឲ្យ​ខូចខាត​ឥ​វ៉ាន់​អស់​មួយចំនួន និង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ស្រាល​។​

     ភ្លាមនោះ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​បានធ្វើការ​សម្របសម្រួល​ភាគី​ទាំងសងខាង ហើយ​បន្ទាប់ពី​ចរចា​គ្នា​អស់​រយៈពេលយ៉ាងយូរ គឺ​ខាង​រុឺ​​ម៉ក​កង់​បី​ចេញសង​ថ្លៃ​ខូចខាត​ចំនួន​៣៨០​ដុល្លារ ដើម្បី​បញ្ចប់រឿង​៕​

adverise with khmeread

មតិយោបល់