adverise with khmeread Cac559c5 4aae 4e67 8cea 97743144b200

រនាំង​ដែក​ចែក​ទ្រូងផ្លូវ ចំនួន​៥​ផ្ទាំង​បាក់​រាប​ដល់​ដី​ដោយសារ​រថយន្ត​បា​ឡែ​ន​បុក​

    ភ្នំពេញ ៖ រថយន្ត​កាមរី បា​ឡែ​ន​មួយគ្រឿង​បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ម្នាក់​ទើបនឹង​ចេញពី​ហាង ផឹកស៊ី យីហោ ទីក្រុង​ខ្មែរ ត្រឡប់ទៅផ្ទះ ខណៈពេល​បើក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ខាងកើត​ព្រលានយន្តហោះ​ពោធិចិនតុង បាន​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ បាក់​អស់​៥​ផ្ទាំង​រាប​ដល់​ដី​តែម្តង។​

     ហេតុការណ៍​នេះ កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី ១០ មិនា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ខាងកើត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​អ្នកបើកបរ​មិន​ត្រូវគេ​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​

     តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​កាមរី​បា​ឡែ​ន​ពណ៍​ទឹកប្រាក់​មួយគ្រឿង​ពាក់​ស្លាក​លេខ​សៀមរាប 1A-1678 បើក​រេ​ទំនងជា​ស្រវឹង ទិសដៅ​ពី​កើ​តទៅ​លិច ។​

      លុះ​មកដល់​កន្លែងកើតហេតុ ស្រាប់​រថយន្ត​បាន​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ បាក់​រាប​អស់​ចំនួន ៥​ផ្ទាំង ។ ចំណែកឯ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង ហើយ​បុរស​ស្រវឹងស្រា​នោះ បាន​ព្យាយាម​បើករថយន្ត​រត់ រហូតដល់​ចំណុច​រង្វង់​មូល​ចោមចៅ​ទើប​ឃាត់​បាន​ទាំង​មនុស្ស និង​រថយន្ត ។​

       ក្រោយពេល​កើតហេតុ ជំនាញ​ចរាចរណ៍​បាន​ទៅធ្វើ​ការវាស់វែង​និង​នាំយក​រថយន្ត ព្រមទាំង​អ្នកបើកបរ​ទៅពិនិត្យ​ជាតិ​អាកុល នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​ជូន​សម្បត្តិ​រដ្ឋ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់