adverise with khmeread 62b81e89 45b2 4f12 9f81 a162aa8e825a

ប្រទះឃើញ​បុរស​ម្នាក់ទៀត​ចងក​សម្លាប់ខ្លួន​

    ភ្នំពេញ ៖ បុរស​ម្នាក់ទៀត​ត្រូវបាន​គេ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​កាលពី​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃទី​០៩​មីនាឆ្នាំ​២០១៦​នៅ​ចំណុច​អ​តី​តៈ​ក្លឹប​លែង​ប៊ី ផ្លូវ​សួន​ថ្មី ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មិនដឹង​ពី​មូលហេតុ​។​

   ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​មាន​ករណី​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​នៅ​ចំណុច​អ​តី​តៈ​ក្លឹប​លែង​ប៊ី​ផ្លូវ​សួន​ថ្មី​ភូមិ​២​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បន្តថា  ជនរងគ្រោះ​ឈ្មោះ​ល​ក្ខ័ កាន់​ណា​រិ​ទ្ធិ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។​

    តាម​ការពិនិត្យ​របស់​ប៉ូលិស​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​បញ្ចា​ក់ថា ពិតជា​ករណី​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ប្រាកដ​មែន​។​

    បច្ចុប្បន្ន​សព​យកទៅ​តម្កល់​នៅ​វត្ត​សំបូរ​មាស​ក្នុង​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់