Mo Salah រួមជាមួយជនល្បីដទៃទៀត ជាប់ក្នុងបញ្ជីជនមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្តី Time

តារាក្នុងរឿង Bodyguard លោក Richard Madden បានជាប់ឈ្មោះជាមនុស្សមានឥទ្ធិពលបំផុតមួយរូបនៅលើពិភពលោករួមជាមួយខ្សែប្រយុទ្ធ Mo Salah របស់ក្រុមហង្សក្រហម Liverpool តារាសម្តែងនាង Emilia Clarke និងតារាក្នុងរឿង Killing Eve នាង Sandra Oh។

លោក Madden បានជាប់ឈ្មោះក្នុងបញ្ជីជនមានឥទ្ធិពលបំផុតទាំង ១០០ រួមជាមួយនឹងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងតារាចម្រៀង  Taylor Swift ដែលបានបង្ហាញមុខលើគម្របមុខមួយក្នុងចំណោមគម្របមុខចំនួន ៦ របស់ទស្សនាវដ្តី។

តារាសម្តែងអង់គ្លេស Richard Madden បានធ្វើឱ្យទស្សនិកជនរំភើបក្នុងតួរបស់គាត់ជាមន្រ្តីការពាររបស់ប៉ូលិសក្រសួងមហាផ្ទៃនៅក្នុងរឿងភាគទូរទស្សន៍របស់លោក Jed Mercurio ហើយចាប់តាំងពីពេលនោះមកគាត់ត្រូវបានគេចាត់ទុកជា James Bond បន្ទាប់។

គម្របពីរផ្សេងទៀតគឺបានទៅតារាសម្តែងពីររូបគឺ នាង Sandra Oh ដែលល្បីចំពោះតួរបស់នាងក្នុងរឿង Grey's Anatomy និងរឿង Killing Eve និង លោក Dwayne Johnson ដែលជាអតីតអ្នកកីឡាកាសរហស្សនាម The Rock សម្រាប់ប្រភេទគម្របមុខខាងសិល្បៈ។

តារាស្រីក្នុងរឿង The Thrones នាង Emilia Clarke ត្រូវបានបង្ហាញនៅក្នុងគម្របមុខទស្សនាវដ្តីសម្រាប់ប្រភេទតារាសិល្បៈ ជាមួយនាង Dame Emma Thompson ដែលហៅខ្លួននាងថា "កំពូលតារាដែលត្រូវទស្សនានិងជាសម្ព័ន្ធមិត្តស្លាប់រស់" រួមជាមួយតារាចម្រៀងអាមេរិកនាង Ariana Grande និងអ្នកគំនូរ David Hockney ក៏ជាប់លើគម្របមុខដែរ។

ប្រវត្តិរបស់ Mo Salah ត្រូវបានសរសេរដោយតារាកំប្លែង John Oliver ដែលហៅគាត់ថាជាកីឡាករបាល់ទាត់ល្អបំផុតមួយរូបនៅក្នុងពិភពលោក៕

adverise with khmeread
tiger
Loading ad ...