adverise with khmeread 3296c7ac 2493 45c9 bc4b 70f83df4cfae

ប្រើ​កាំបិតកៃ​​វាយ​ប្លន់​យកលុយ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

    ភ្នំពេញ ៖ បុរស​ម្នាក់​បានធ្វើ​សកម្មភាព​ប្រើ​កូនកាំបិត​គំរាម​វាយយក​លុយ កាលពី​ថ្ងៃទី ៩​មីនាឆ្នាំ​២០១៦​ម៉ោង​៤​និង​៥០​នាទី​ទៀបភ្លឺ នៅ​ចំណុច មុខផ្ទះ​គ្មាន​លេខ ផ្លូវ​៣៦៩ ភូមិ​ដើម​ចាន់​១ សង្កាត់ ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ លុះ​ក្រោយ​២៤​ម៉ោង​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ។​

   ​ ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ​យ៉ា​ត ស្រី​ដា ភេទ​ស្រី​អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​តុ ស្នាក់នៅ​ផ្ទះជួល ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រការ សង្កាត់​ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​សូ ម៉ាប់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២​ខណ្ឌ​ច្បារអំពៅ មុខរបរ មិន​ពិតប្រាកដ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​អង្គុយ​រង់ចាំ​ម៉ូ​តូ​ឌុប​នៅមុខ​ផ្ទះកើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ដើរមក​ចាប់​គ្រៀ​កក​ជន​រង គ្រោះ រួច​ប្រតាយប្រតប់​គ្នា។ ជនសង្ស័យ​ក៏​អុក​ជន រងគ្រោះ​មួយ​ជង្គង់​ចំពោះ​បណ្តាល​ឲ្យ​ចុក​ឆ្អល់ ហើយ​ជនសង្ស័យ​ធ្លាក់​កូនកាំបិត​កៃ​មួយ​ទៅ​ដី រួចហើយ​ឆែក​យកលុយ​ជនរងគ្រោះ​អស់​11​ម៊ឺ​ន​រៀល​រួច​រត់គេចខ្លួន ពេលនោះ​ជនរងគ្រោះ​ក៏បាន រើស​កូន កាំបិតកៃ​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើជា​វត្ថុតាង។​

   ​ លុះដល់​ថ្ងៃទី ១០​មិនាឆ្នាំ​២០១៦​ម៉ោ​ង​២​កន្លះ​រំលង​អា​ធ្រា​ត ជនសង្ស័យ​កំពុង​នៅ​ភូមិ​ដើម​ចាន់​១​សង្កាត់ ច្បារអំពៅ​២​ខណ្ឌ​ច្បារអំពៅ ក៏​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​បានកូន​កាំបិត​មួយ​ដើម​ទៀត​នាំយកមក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ។​

    បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់