បុរសឥណ្ឌាម្នាក់កាត់ម្រាមដៃខ្លួនឯងបោះចោល ព្រោះច្រឡំបោះឆ្នោតឱ្យគណបក្សផ្សេង

អ្នកបោះឆ្នោតឥណ្ឌាម្នាក់និយាយថា គាត់បានកាត់ម្រាម​ដៃ​ចង្អុលរបស់គាត់ចោល បន្ទាប់ពីដឹងថាខ្លួនបានបោះឆ្នោតឱ្យគណបក្សនយោបាយ "ខុស"។

លោក Pawan Kumar និយាយថា គាត់ច្រឡំបោះឆ្នោតឱ្យគណបក្សកាន់អំណាច Bharatiya Janata Party ដោយចៃដន្យ នៅក្នុងវីដេអូមួយដែលមានភាពល្បីល្បាញយ៉ាងខ្លាំង។

គាត់ចង់បោះឆ្នោតឱ្យបក្សក្នុងតំបន់មួយ ប៉ុន្តែបានច្រឡំ ដោយសាររូបសញ្ញាជាច្រើននៅលើម៉ាស៊ីនបោះឆ្នោត។

គ្រប់ម្រាមដៃចង្អុលរបស់អ្នកបោះឆ្នោតទាំងអស់សុទ្ធតែមានទឹកថ្នាំជ្រលក់ដៃសម្គាល់ បន្ទាប់ពីពួកគេទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងហិប។

គាត់បានទៅបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Bulandshahr នៅភាគខាងជើងរដ្ឋ Uttar Pradesh។ នេះគឺជាដំណាក់កាលទីពីរនៃការបោះឆ្នោតនៅក្នុងការបោះឆ្នោតសកលនៅឥណ្ឌា។

លោក Kumar បាននិយាយនៅក្នុងវីដេអូថា "ខ្ញុំចង់បោះឱ្យបក្សរូបដំរី ប៉ុន្តែខ្ញុំបែរជាច្រឡំបោះឱ្យបក្សរូបផ្កាទៅវិញ"។ គាត់សំដៅទៅលើនិមិត្តសញ្ញាគណបក្សដែលបង្ហាញនៅលើម៉ាស៊ីនបោះឆ្នោតនៅក្បែរឈ្មោះបេក្ខជននីមួយៗ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...