ប្រពន្ធសម្រាលកូន, ប្តីមកចងកសម្លាប់ខ្លួនក្រៅពេទ្យកុមារគន្ធបុប្ផាសៀមរាប ព្រោះ...

សៀមរាប ៖  មានករណីបុរម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅត្រង់ចំណុចដើមចាន់រី ជាប់របងពេទ្យកុមារគន្ធបុប្ផា ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។

លោកវរៈសេនីយ៍ឯក ណុប សារៈ អធិការប៉ូលិសក្រុងសៀមរាបបានឱ្យដឹងថា ដោយការស្រាវជ្រាវរបស់កម្លាំងប៉ូលិសក្នុងករណីនេះមកដល់វេលាម៉ោង៤ល្ងាច នាថ្ងៃដដែលប៉ូលិសបានស្គាល់អត្តសញ្ញាណរបស់សពឈ្មោះ លី ម៉ាន់ថង ភេទ ប្រុស ឆ្នាំកំណើតថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៨២ ទីលំនៅបច្ចុប្បន្នភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ 

តាមការបំភ្លឺរបស់ប្រពន្ធសព ឈ្មោះ ហុក អាង ភេទស្រី អាយុ៤១ឆ្នាំ បានឱ្យដឹងថាប្តីរបស់ខ្លួនបានមកពីខេត្តបន្ទាយមានជ័យតាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដោយសារខ្លួនជាប្រពន្ធសម្រាលកូនត្រូវវះកាត់ទើបត្រូវសម្រាកក្នុងមន្ទីរពេទ្យ ។ ដោយឡែកប្ដីរបស់គាត់ជាមនុស្សញៀនស្រា និងធ្លាប់ប្រើប្រាស់គ្រឿងញៀន នៅយប់ថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៩ ប្ដីរបស់ខ្លួនបានចេញក្រៅពេទ្យលួចផឹកស្រាប្រហែលជាពីរម៉ោងរួចក៏ចូលទៅវិញ។ គាត់ក៏ស្ដីបន្ទោសឱ្យហើយប្ដីក៏ចេញមកក្រៅវិញបាត់រហូតតែម្ដង។

សពកម្លាំងប៉ូលិសបានប្រគល់ជូនគ្រួសារយកទៅបូជានៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប៕

adverise with khmeread