5eb86d58 29cb 46c9 957e 512ffba29771

ធ្វើដំណើរ​ពី​តាខ្មៅ​មក​ឆក់​នៅ​កោះ​ពេជ្រ​ជាប់​ខ្នោះ

    ភ្នំពេញ ៖ ចោរឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​​ iPhone6​ ពណ៌​ទឹកមាស ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់​ខ្លួន​បាន​នៅ​ចំណុច​កើត​ហេតុ​នៅមុខ​រោងការ​អាគារ​L មជ្ឈមណ្ឌល​កោះ​ពេជ្រ  សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​យប់​ថ្ងៃទី​៩​មីនា​នេះ។

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ​តាំង ឈី​វ​គីម ភេទ ស្រី​អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​បឹង​សាឡាង ខ​ណ្ទ​ទួលគោក ខណៈ​កំពុង​ឈរ​មុខ​អាគារ​L​និយាយ​ជាមួយ​មិត្ត​មុន​ចូល​ហូប​ការ​ត្រូវបាន​ជនសង្ស័យ​ជិះ​ម៉ូតូ​C125​ពណ៌​ខ្មៅ​សេរី​016 លេខ​តួ​និង​លេខ​ម៉ា​ស៊ី​ន​9463465​គ្មាន​ស្លាក​លេខ​មក​ឆក់​បានសម្រេច​។ ភ្លាមៗ​នោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់​នៅមុខ​អាគារ​J​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​សេង រ៉ាវុធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​គ្មាន  ស្នាក់​នៅផ្ទះ​លេខ​203 ផ្លូវ​360 សង្កាត់​ព្រែ​កតា​ពៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

   ជនសង្ស័យ​ឃាត់ខ្លួន​កសាង​សំណុំរឿង​នៅ​ប៉ុស្តិ​ទន្លេបាសាក់ ខណ្ឌចំការមន​ដកហូត​ម៉ូតូ​ជនសង្ស័យ​និង​សម្ភារៈ​បាត់បង់​ទូរ​សព្ទ័​មួយគ្រឿង​និង​លុយ​50​ដុល្លារ៕​

អ្នកនឹងចូលចិត្ត

មតិយោបល់