Chelsea គ្រោងចំណាយ៧០លានផោនដើម្បីផ្ទេរ Nicolas Pepeមកជំនួស Eden Hazard

ក្លឹបតោខៀវ Chelsea គ្រោង​ដាក់​សំណើ​ទៅ​ក្លឹប Lille​ ជាថ្មីបន្ទាប់ពី​កំណត់បាន​គោលដៅ​ផ្ទេរ​លេខ១​ ដើម្បី​ជំនួស​កីឡាករ​ Eden Hazardដែលអាចនឹង​ចាកចេញទៅចូល​រួមជាមួយក្លឹប Real Madrid ។

Chelsea កាន់តែប្រឈមនឹងការបាត់បង់ Hazardនៅ​រដូវក្តៅនេះខណ:គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidanceនៅតែចាត់ទុក Hazard ជាគោលដៅផ្ទេរចម្បងរបស់លោក។

Hazard  នៅសល់​កិច្ច​សន្យា​មួយឆ្នាំទៀតនៅពហុកីឡាដ្ឋាន Stamford Bridge ប៉ុន្តែ Chelsea ​អាចនឹង​ងាក​មក​រកអតីតក្លឹបរបស់កីឡាករ​សញ្ជាតិបែល​ហ្ស៊ិក​រូបនេះដើម្បី​ស្វែង​រកអ្នកជំនួស​។

កីឡាករសញ្ជាតិកូតឌីវ័រ Nicolas Pepe របស់ក្លឹប Lille បាន​ក្លាយ​ជា​គោលដៅ បន្ទាប់ពីកីឡាករ​រូបនេះធ្វើបានល្អ​ពេញមួយរដូវកាលនៅក្របខណ្ឌ Ligue 1 ។

ក្លឹប​បារាំង​មួយនេះបាន​ដាក់​តម្លៃ​៧០លានផោនសម្រាប់​កីឡាករ​វ័យ​២៣​ឆ្នាំរូបនេះ ដែល​រកបាន​១៩គ្រាប់​ក្នុងការ​បង្ហាញមុខ​៣៣​ប្រកួតក្នុងយុទ្ធនាការ​រដូវកាលនេះ និង​ជួយ​ពួកគេឡើងមក​ឈរនៅលេខរៀងទី២។

ក្លឹប​ Chelsea ​​បានត្រៀម​ផ្ទេរកីឡាករ​រូបនេះរួចហើយ បើទោះបីជា​ប្រឈមនឹង​បម្រាម​​មិនឲ្យ​ផ្ទេរកីឡាករ​ពីរ​ដំណាក់កាល​ ដែលដាក់ចេញដោយ​ FIFA កាលពីខែកុម្ភៈ ក៏ដោយ៕

adverise with khmeread
tiger
Loading ad ...