ការចរចាកិច្ចសន្យាថ្មីរបស់ Marcus Rashfordត្រូវជាប់គាំង

ការចរចាកិច្ចសន្យាថ្មីរបស់កីឡាករ Marcus Rashford ជាមួយក្លឹប Man Utdបានជាប់គាំង ខណៈពេលការកសាងក្រុមឡើងវិញរបស់ លោក Ole Gunnar Solskjaerកាន់តែប្រសើរឡើង។

 

Rashford ត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លឹប Barcelona នៅមុនពេល​ Man Utd ខ្ទាតចេញពីក្របខណ្ឌ CL ដោយប្រកួតចាញ់ក្រុម Barcelona ៣-០។Man Utd មានការខកចិត្តខ្លាំង ប៉ុន្តែបានអះអាងថា Rashford មិនមែនសម្រាប់លក់ទេ។

 

គេជឿថា ចំណាប់អារម្មណ៍របស់ Barcelona គឺច្បាស់លាស់ បើទោះបីជាក្លឹបយក្សអេស្ប៉ាញនេះដឹងច្បាស់ថា មានការលំបាកក្នុងការអូសទាញកីឡាករវ័យ២១ឆ្នាំរូបនេះពីពហុកីឡាដ្ឋាន Old Trafford ក៏ដោយ។

 

កិច្ចសន្យារបស់ Rashford នឹងចប់នៅដំណាច់រដូវកាលក្រោយ ប៉ុន្តែ Man Utd មានជម្រើសពន្យារបន្ថែម១២ខែទៀត។ការចរចាដំបូងត្រូវបានគេអះអាងថា មានលក្ខណៈវិជ្ជមាន ហើយគេជឿថា ក្លឹបនេះមានអារម្មណ៍សប្បាយចិត្ត ជុំវិញស្ថានភាពនេះ។

 

ទោះបីជាយ៉ាងណា តំណាងរបស់ Rashford មិនទាន់ប្រញាប់ប្រញាល់ប្តូរផ្តាច់អនាគតនៅឡើយទេ នៅពេលពួកគេស្ថិតក្នុងជំហរតថ្លៃ ហើយជឿថា ពួកគេអាចនឹងជ្រើសរើសក្លឹបមួយក្នុងចំណោមក្លឹបកំពូលនៅអឺរ៉ុប៕

adverise with khmeread
tiger
Loading ad ...