លោក Maurizio Sarri:បញ្ហាធំរបស់ Chelsea គឺទម្លាប់ចាប់ផ្តើមយឺតយ៉ាវនៅតង់ទី២

គ្រូបង្វឹកក្រុម Chelsea លោក Maurizio Sarriសារភាពថា ក្រុមរបស់លោកបានធ្វើឲ្យខ្លួនឯងមានការលំបាក បន្ទាប់ពីពួកគេឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតក្របខណ្ឌ Europa League ក្រោយយកឈ្នះក្រុម Slavia Prague ៤-៣ ។

 

ស្របពេល​ Chelsea នាំមុខមុន ១-០ នៅជើងទី១ ការប្រកួតនេះហាក់ដូចជាចប់សប់គ្រប់ទៅហើយ ដោយត្រឹមរយៈពេល១៥នាទីព្រោះក្រុម Chelsea បានទាត់បញ្ចូលទី៣គ្រាប់រួចទៅហើយ។ប៉ុន្តែក្រុម​ Chelsea មានទម្លាប់អាក្រក់មួយគឺធ្វើឲ្យរបូតគ្រាប់បាល់នៅតង់ទី២។

 

ជាថ្មីម្តងទៀត ពួកគេជួបបញ្ហាជាថ្មី ខណៈពេលក្រុមភ្ញៀវវាយបករកបាន២គ្រាប់វិញ ដើម្បីបន្ថយចំនួនគ្រាប់បាល់នាំមុខមកត្រឹម១គ្រាប់វិញ។លោក Sarri បាននិយាយថា “យើងលេងល្អនៅតង់ទី១ ប៉ុន្តែជាទម្លាប់ក្នុងរយៈពេលពីរខែចុងក្រោយនេះ យើងចាប់ផ្តើមលេងអន់បំផុតនៅតង់ទី២។

 

ក្រុម Chelsea មានគ្រាប់បាល់នាំមុខមុន៥-១ នៅតង់ទី១ ប៉ុន្តែលទ្ធផលចាប់ផ្តើមប្រែប្រួលមកត្រឹម ៥-៣ ក្នុងរយៈពេល១០នាទីនៅតង់ទី២។ យើងត្រូវការដំណោះស្រាយមួយ។ ក្នុង១០ប្រកួតចុងក្រោយ គឺយើងមានស្ថានភាពបែបនេះ។ វាគឺជាបញ្ហាធំមួយ”៕

adverise with khmeread