Ronaldo អាចនឹងចាកចេញពីក្រុម Juventus មុនចប់កិច្ចសន្យា

        បើ​តាម​សេចក្តី​រាយការណ៍​នៅ​ប្រទេសអ៊ីតាលីថា កីឡាករ Cristiano Ronaldo កំពុង​ពិចារណា​ចាក​ចេញ​ពី​ក្លឹប Juventus ពីរ​ឆ្នាំ​មុន​ពេល​បញ្ចប់​កិច្ច​សន្យា​​ ។

        កាសែត La Repubblicaនិង​ Gazzettadello Sport បាន​អះអាងថា Ronaldo មិន​សប្បាយចិត្ត​​ដែល​ក្រុម Juventus ខ្ទាតចេញពីក្រប​ខណ្ឌ​ CL​ អំឡុង​ប្រកួត​វគ្គ​៨ក្រុមចុងក្រោយ​ ដោយ​សារក្រុម Ajax ជា​លទ្ធផល​មួយ​ដែល​ធ្វើ​ឲ្យ​កីឡាកររូបនេះ​មិន​អាចចូល​រួម​នៅវគ្គ​៤​ក្រុមជា​លើក​ដំបូង​។

        កាសែត Gazzettaសរសេរថា បន្ទាប់ពីបរាជ័យនេះមាន​ភាពស្ងៀម​ស្ងាត់​នៅក្នុងចំណោម​ក្រុម​កីឡាករ​ Juventus ។ ដោយ​ធ្លាប់​លើកពាន​ CL ​មួយលើក​ជាមួយ​ក្រុម​ Man Utd​និង​បួន​លើក​ជាមួយ​ក្រុម Real Madrid កីឡាកររូបនេះ ត្រូវ​បាន​គេមើល​ឃើញ​ថា ជា​កីឡាករ​ដែលអាចបញ្ចប់​ការ​រង់ចាំ​ដ៏យូរអង្វែង​របស់​ក្រុម Juventus ដើម្បី​លើក​ពាន​​ CL​ នៅពេល​កីឡាករ​រូបនេះ​ចូល​រួម​ក្នុង​តម្លៃផ្ទេរ​៨៩​លានផោន​កាលពីរដូវក្តៅ​ឆ្នាំ​មុន។

        ក្រុម Juventus ធ្លាប់​លើក​ពាន​ CL ​ពីរ​លីក​ ប៉ុន្តែ​ជោគជ័យ​ថ្មីៗបំផុត​គឺកើត​មាន​កាលពីឆ្នាំ​១៩៩៦ ហើយ​ពួកគេ​ធ្លាប់ចាញ់​ការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពីរ​លើក​ គឺចាញ់​ក្រុម Barcelona កាលពីឆ្នាំ​២០១៥ និង​ចាញ់​ក្រុម Real Madrid កាល​ពី​ឆ្នាំ​២០១៧​៕

adverise with khmeread