លោក Maurizio Sarri មិនសប្បាយចិត្ត ដោយសារបាត់បង់ឱកាសប្រឈមុខជាមួយក្រុមចាស់ Napoli

        គ្រូបង្វឹក​ Chelsea លោក Maurizio Sarriបានបង្ហើបប្រាប់​ថា លោក​មិន​សប្បាយចិត្ត​ទេ ដែល​ក្រុម Arsenal បាន​ឡើង​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ Europa League ។

        ក្រុមកាំភ្លើង​ធំ Arsenal បាន​ឡើង​មក​ដល់វគ្គ​បួន​ក្រុមចុងក្រោយ​នៃក្របខណ្ឌនេះ ដោយ​ឈ្នះ​គ្រាប់បាល់​សរុប​៣-០លើ​ក្រុម Napoli កាលពីថ្ងៃព្រហស្បតិ៍។គ្រូបង្វឹក​តោខៀវ​រូបនេះ​បានបង្ហាញការ​ខកចិត្ត​ចំពោះ​លទ្ធផល​នេះ ដោយ​សារ​តែលោក​នឹង​គ្មាន​ឱកាស​ជួប​ជាមួយ​អតីត​ក្រុម​របស់​លោក​ទៀត​នៅរដូវកាល​នេះ។

        លោក Sarri បាន​និយាយថា “​ខ្ញុំ​មិនសប្បាយចិត្តទេ​ដែល​ក្រុម Napoli បាន​ខ្ទាត​ចេញ​ពីក្របខណ្ឌប្រកួតនេះ។ ប្រសិនបើ​ឆេលស៊ី​ជួប​និងក្រុម Napoli ខ្ញុំ​ប្រាកដជា​សប្បាយចិត្ត​នៅពេល​បញ្ចប់​ការ​ប្រកួត”។

        Chelsea ​នៅពេលនេះអាចនឹង​ប្រឈមមុខ​នឹង​ជាមួយ​ក្រុម Arsenal នៅវគ្គ​ផ្តាច់ព្រ័ត្រ​ ប្រសិន​បើ​ក្រុម​ទាំង​ពីរ​អាចឆ្លើង​ផុត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូចគ្នា។

ជំនួប​នៅវគ្គ​ផ្តាច់ព្រ័ត្រ​រវាងក្រុម​ទាំង​ពីរ​អាចនឹង​នាំ​មកផលលំបាក​បន្ថែម​ទៀត​ ដោយ​សារក្រុម​ឈ្នះ​នឹង​ទទួលបាន​កៅអី​ចូល​រួម​នៅ​ក្របខណ្ឌ CL ​ដោយ​ស្វ័យ​ប្រវត្តិ​នៅរដូវកាល​ក្រោយ។ វាគឺជាការ​ប្រកួត​ដ៏សំខាន់​ដោយ​សារ​បច្ចុប្បន្ន​ ក្រុមទាំងពីរ​កំពុង​ប្រជែង​យក​កៅអីក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​នៅ​ក្របខណ្ឌEPL ផងដែរ៕

adverise with khmeread
tiger
Loading ad ...