adverise with khmeread Ip man

រឿង “Ip Man 3” របស់ កុំកុំ ស្ថិតក្រោមការស៊ើបអង្កេតជុំវិញការ បំប៉ោងតួលេខលក់សំបុត្រ

          បណ្តាញព័ត៌មាន​ចិន​បាន​រាយការណ៍​ថា ផលិត​ករ​និង​ក្រុម​ហ៊ុន​ចែក​ចាយ​បន្ត​ភាពយន្ត​ Ip Man 3 ត្រូវ​បាន​ក្រុម​ឃ្លាំមើល​វិស័យ​ភាព​យន្ត​របស់​ចិនហៅ​​មក​សាក​សួរ​ជុំវិញ​ការចោទប្រកាន់​ឆបោក បន្ទាប់ពីភាព​យន្ត​វាយតប់នេះ​រក​ចំណូល​បាន​ជាង​៥០០​លាន​យ័ន ក្នុងរយៈ​ពេល​ត្រឹមតែបួនថ្ងៃ។

          កាល​ពីថ្ងៃច័ន្ទ​  រដ្ឋបាល​ដែលគ្រប់គ្រង​បណ្តាញព័ត៌មាន​ ការបោះ​ពុម្ភ​ផ្សាយ វិទ្យុ ភាព​យន្ត​និង​ទូរទស្សន៍​ បានចេញសេចក្តីជូនដំណឹង​មួយ​​ ដោយ​អះ​អាង​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​ “ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​នៃចំណូល​បានមក​ពីការ​លក់​សំបុត្រ”។

          រឿង “Ip Man 3” បាននាំ​មុខគេសម្រាប់​ចំណូល​បាន​មក​ពីការលក់​សំបុត្រ​កាល​ពីចុងសប្តាហ៍ ដោយ​ឈរនៅ​លេខរៀងទី​១​ជាមួយនឹង​ចំណូល​៤៧០​លាន​យ័ន​សម្រាប់ការចាក់បញ្ចាំង​ដំបូង​។ ប៉ុន្តែ​អ្នក​និយម​អ៊ីនធើណិត​បានរាយការណ៍​ពី​ភាព​មិនប្រក្រតីនៅក្នុង​ការចាក់បញ្ចាំង​ភាពយន្តនេះ។ គេហទំព័រ​NetEase បាន​រាយការណ៍​ថា រោងភាព​យន្តជា​ច្រើន​គ្មានមនុស្ស​ចូលមើល​ទេនៅ​ម៉ោង​ពេញ​និយម​ ប៉ុន្តែ​ភាពយន្តនេះបែរជាលក់សំបុត្រអស់គ្មានសល់ទាំងសម្រាប់​ម៉ោង​ទស្សនាពេលព្រឹក ពាក់កណ្តាល​យប់និង​ម៉ោង​ធម្មតា​ផ្សេងៗទៀត។

          តាមសេចក្តីរាយការណ៍​របស់គេហទំព័រ Sina បាន​ឲ្យ​ដឹងថា សម្រាប់​តែ​នៅ​ទីក្រុងសៀងហៃមួយ រោងភាព​យន្ត​ជិត​២០០​កន្លែង​បាន​ចុះកិច្ច​ព្រម​ព្រៀង​ប្រើ​ប្រា​ស់​ជាលក្ខណៈឯកជន​ជាមួយនឹង​ក្រុម​ហ៊ុនចែកចាយចិន Kuailu Group ។

          រឿងនេះបណ្តាល​ឲ្យមាន​ស្ថានភាពមួយដែលថា សំបុត្រសម្រាប់ការចាក់​បញ្ចាំងម៉ោង​៨: ៣០​នាទីព្រឹក​ត្រូវបានលក់អស់គ្មានសល់ មាន​ន័យ​ថាតាំងពីមុន​ពេល​រោងភាពយន្តឬផ្សារទំនើប​ដែលរោងភាព​យន្តនេះតាំង​នៅ​បើក​ទ្វារទៅ​ទៀត​។ ក្រោយ​មក​ គេឃើញមាន​មនុស្ស​ជាង២០នាក់ប៉ុណ្ណោះ​ចូលទស្សនា​ ហើយ​ត្រូវ​រង់ចាំរហូត​ដល់​ម៉ោង​១០​ព្រឹក​ទើបត្រូវ​បានអនុញ្ញាតឲ្យ​ចូល​រោងភាព​យន្ត​ បើទោះសំបុត្រ​សម្រាប់​ការចាក់បញ្ចាំងម៉ោង​៨​: ៣០​នាទី​ព្រឹ​ក៏ដោយ។

            តាមសេចក្តីរាយការណ៍​ដដែលបាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Kuailu បានចំណា​យ​ប្រាក់​២០០​លាន​យ័ន​ ដើម្បី​ទទួលបាន​សិទ្ធិ​ចាក់បញ្ចាំងនៅ​ចិនដីគោក​ ។ រឿង “Ip Man 3” ត្រូវបានផលិតដោយ​ក្រុមហ៊ុន Pegasus Motion Pictures របស់​តារា​ភាពយន្ត​ហុងកុង Raymond Wong ។ សេចក្តីរាយការណ៍​នៅ​លើគេហទំព័រ NetEase បានលើក​ឡើងថា ក្រុមហ៊ុន Kuailu កំពុង​បំប៉ោង​តួលេខ​លក់​សំបុត្រ​ជាផ្នែក​នៃល្បិចបង្កើន​ទុន​របស់ខ្លួន។ ក្រុមហ៊ុននេះ​ត្រូវតែធ្វើ​ឲ្យ​ភាព​យន្ត​ល្បីដើ ម្បី​បង្កើតតម្លៃហ៊ុនរបស់ក្រុមហ៊ុនខ្លួន​និងអាចប្រាក់​​ចំណេញបាន​ច្រើន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់