បារាំងហាមឃាត់សារធាតុគីមីមួយប្រភេទ ដែលទុកលាយឱ្យចេញពណ៌សលើស្ករកៅស៊ូ ក្រែមបៀកនំខេក និងទឹកជ្រលក់ ព្រោះបង្កមហារីក

បារាំងបានហាមឃាត់សារធាតុបន្ថែមដ៏ចម្រូងចម្រាស់មួយមុខចេញពីអាហាររបស់ខ្លួន​ ជុំវិញបញ្ហាសុវត្ថិភាពអាហារ។ នេះបើយោងតាមមន្រ្តីបានប្រកាសកាលពីថ្ងៃទី១៨មេសា។

សារធាតុ Titanium dioxide ដែលត្រូវបានគេដាក់បន្ថែមទៅលើ ស្ករកៅស៊ូ សូកូឡា និងទឹកជ្រលក់កញ្ចប់ ដើម្បីធ្វើឱ្យពួកវាមានពណ៌ស នឹងមិនត្រូវអនុញ្ញាតឱ្យប្រើប្រាស់ទៀតឡើយនៅក្នុងប្រទេសមួយនេះគិតត្រឹមឆ្នាំក្រោយ។

ការហាមឃាត់នេះបានធ្វើឡើង បន្ទាប់ពីការត្រួតពិនិត្យឡើងវិញទៅលើសារធាតុបន្ថែមមួយនេះក្នុងឆ្នាំ២០១៧ ដែលសារធាតុឈ្មោះ E171 មិនអាចធានាសុវត្ថិភាពទៅលើអាហាររបស់ខ្លួនបានទេ។

សារធាតុគីមីដែលគេសង្ស័យអាចបង្កជំងឺមហារីកមួយនេះបានឆ្លងកាត់ពោះវៀនសត្វចូលទៅសួតនិងថ្លើមរបស់វា បន្ទាប់ពីការប៉ះពាល់ផ្ទាល់នឹងមាត់របស់ពួកវា។

ប៉ុន្តែរដ្ឋាភិបាលក្នុងប្រទេសអង់គ្លេសបានអះអាងថា សារធាតុ E171 គឺ "មិនមែនជាការព្រួយបារម្ភ" អ្វីឡើយ ហើយមិនមាន "គម្រោងហាមឃាត់នៅក្នុងប្រទេសអង់គ្លេស" នោះទេ។

សារធាតុប្រែពណ៌អាហារឱ្យមានពណ៌ស E171 នេះ ជាញឹកញាប់ក៏ត្រូវបានគេប្រើប្រាស់ទៅលើគ្រឿងផ្អែម ក្រែមបៀកនំខេក ដូចគ្នាទៅនឹងទឹកថ្នាំនានាដូចជា ថ្នាំដុសថ្មេញ និងឡេការពារកម្តៅថ្ងៃផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab