adverise with khmeread 9f9a7c4f 43a9 49dc 87d8 c9ab12632fa6

ចេញពីក្លឹបអស់លុយបែកគំនិតជិះម៉ូតូលួចតាមផ្ទះ

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​ប៉ូលិសប៉ុស្តិ៍​ឫស្សីកែវ និងកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវឃាត់ខ្លួន ខណៈដែលកំពុងល្បាតការពារទប់ស្កាប់បទល្មើសក្នុងមូលដ្ឋាននៅចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង តាមផ្លូវ​បេតុង​ស្ថិតក្នុង​ក្រុម​១៤ ភូមិ​បឹង​សាឡាង សង្កាត់ ខណ្ឌ​ឫស្សីកែវ​ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​១២​ខែ​ធ្នូ ឆ្នាំ​២០១៥។
    ប៉ូលិសប៉ុស្តិ៍​ឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យ​ទី​១-ណៃ ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​រាំង​ចាស់ សង្កាត់​ខ្មួញ ខណ្ឌ​សែន​សុខ និង២-​ឈ្មោះ ចាន់​បូ​ណា ហៅ​បារាំង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​។​ដកហូតម៉ូតូSuzuki Viva មួយគ្រឿង ស្លាក​លេខ​ បាត់ដំបង​1H-4758 ដែលជនសង្ស័យបានជិះធ្វើសកម្មភាព ​។
    យោងតាមចម្លើយសារភាពជនសង្ស័យបានឲ្យដឹងថា មូលហេតុដែលខ្លួនបានបែកគំនិតរហូតជិះម៉ូតូប៉ងលួចទ្រព្យសម្បត្តិគេតាមផ្ទះនោះគឺដោយសារតែពួកគេដាច់លុយក្រោយពីផឹករាំសប្បាយចេញពីក្លិបមួយកន្លែងឈ្មោះ”ក្លឹបម៉ូណាកូ”ដោយណាមួយពេលយប់ប្រហែលជាសមត្ថកិច្ចឫស្សីកែវដេកលក់អស់ហើយ គ្មានអ្នកណាយាមកាមនោះទេ ។ ដោយនឹកស្មានថាពេលខ្លួនរៀបចំចុះធ្វើសកម្មភាពស្រាប់តែប្រជាការពារនិងសមត្ថកិច្ចមកដល់ឃាត់ខ្លួនតែម្តង។
    បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌឫស្សីកែវឃុំខ្លួននិងធ្វើការសាកសួរបន្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់