adverise with khmeread Article 3484559 320c23e600000578 281 636x398

PSG ទម្លាក់ Chelsea ចេញពី CL ក៏ពិតមែន​ប៉ុន្តែ​ការតស៊ូ​ដល់ទី​បញ្ចប់​របស់​តោ​ខៀវ​បាន​លើកមុខ​មាត់លី​ក​អង់គ្លេស​ឡើងវិញ​

​    ​មុន​ការប្រកួត Champions League ជាមួយ​តោ​ខៀវ ក្លឹប PSG បាន​សម្រាក​កីឡាករ​ជាច្រើន​ពេល​ប្រកួត​ជាមួយ Montpellier កាលពី​ចុង​សប្តាហ៍ ព្រោះ​អ្នកចាត់ការ Laurent Blanc នៅតែ​មិន​ជឿ​ពាក្យ​គេ​ថា​ក្រុម​មកពី​អង់គ្លេស​បាន​ស្លាប់​អស់ហើយ​នោះទេ​។ ហើយ​ពេញ​មួយ​រដូវ​កាល​នេះ PSG ចាញ់​តែ Real Madrid និង Lyon ប៉ុណ្ណោះ និង​គ្មាន​ក្រុម​ណាមួយ​អាច​លេង​ស្រួលៗ​ជាមួយ PSG បានឡើយ​។ 

​    ​Manchester United អាចនិយាយបាន​ថា​ខ្ទាត​ចេញពី Champions League រួចហើយៗ Arsenal ក៏​ប្រហែលជា​នឹង​ធ្លាក់​ឆាប់ៗ​នេះដែរ ប៉ុន្តែ​ទោះយ៉ាងណា Chelsea មិនមែនជា​ក្រុម​ដែល PSG ទម្លាក់​ចេញ​ងាយស្រួល​ដូច​នំ​ស្រួយ​នោះឡើយ​។ 

​    ​ក្រុម​ជើងឯក​បារាំង​នេះ​បាន​បំបាក់​តោ​ខៀវ​ឡើងទៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​ក៏ពិតមែន ប៉ុន្តែ​ពួកគេ​បាន​យកឈ្នះ​ទាំង​លំបាក​បំផុត​ទៅលើ​ក្រុម Chelsea ដែល​អវត្តមាន​ប្រធាន​ក្រុម Terry និង Costa ដែល​របួស​សែង​ចេញ​នៅ​កន្លះ​ម៉ោង​មុន​ចប់​ការប្រកួត​។

 

​    ​គេ​អាច​ប្រមាថ​ក្របខ័ណ្ឌ Premier League ចំពោះ​កង្វះខាត​គុណភាព​កម្រិត​លេង​ឡើង​ចុះ​ឥត​ទៀង ប៉ុន្តែ​ចំណុច​នេះ​មិនមែន​កើតឡើង​ដោយសារតែ​ក្រុម​នីមួយៗ​គ្មាន​បច្ចេកទេស​លេង​ខ្ពស់​នោះទេ តែ​វា​បណ្តាលមកពី​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​របស់​ក្រុម​នីមួយៗ​ដើម្បី​ធ្វើឱ្យ​លី​ក​អង់គ្លេស​មួយ​នេះ​មានការ​ចាប់អារម្មណ៍​និង​រំភើបចិត្ត​គួរឱ្យ​ចង់​ទស្សនា​សម្រាប់​ទស្សនកិច្ច​ជន​ទូទាំង​អង់គ្លេស និង​ពិភពលោក​។ 

​    ​ពេល​ចាប់ផ្តើម​ការប្រកួត​កូនក្រុម​របស់លោក Gus Hiddink បាន​បណ្តែតបណ្តោយ​ឱ្យ PSG វាយលុក និង​សង្គ្រប់​តាមចិត្ត ព្រោះ​អ្នកចាត់ការ​រូបនេះ​ចង់​រាយ​អន្ទាក់​ឱ្យ​កីឡាករ PSG ឡើងមក​តំបន់​របស់ Chelsea ឱ្យអស់​ដើម្បី​ឆ្លៀតឱកាស​វាយបក​ទៅវិញ​។ ហើយ​ទីបំផុត PSG បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​ដោយ​កីឡាករ Adrien Rabiot ហើយ​វា​គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​នោះទេ សម្រាប់​គ្រាប់​បាល់​មួយ​នេះ ព្រោះ​ក្រុម​ម្ខាង​ទៀត​ចាំតែ​រង​គ្រាប់​ស៊ុត រីឯ​ក្រុម​ម្ខាង​ទៀត​គិតតែ​ពី​បាញ់​ឥត​សំចៃ​។ 

​    ​បន្ទាប់ពី​រងគ្រោះ​មួយគ្រា​ប់​នេះហើយ Chelsea បាន​បញ្ចេញ​ចង្កូម​ពិតប្រាកដ​របស់ខ្លួន ហើយ​លេង​ប្រៀប​បីដូច​ជាស​ត្វ​តោ​មួយ​ក្បាល​ដែល​កំពុង​ស្រែក​ឃ្លាន​ចំណី និង​បាន​វាយបក​តាម​ស្មើ​នៅ​តង់​ទីមួយ​ភ្លាមៗ​ដោយ​កីឡាករ Diego Costa ជាហេតុ​ធ្វើឱ្យ PSG ដែលមាន​ស្ទីល​លេង​ល្វើយៗ មានការ​ស្លន់ស្លោ ដោយ​មិន​នឹកស្មាន​ដល់​ថា ក្រុម​អង់គ្លេស​មួយ​នេះ​អាច​បំបាក់ស្មារតី​ក្រុម​របស់ខ្លួន​ក្នុងពេល​តែមួយ​ប៉ប្រិចភ្នែក​ដូច្នេះ​សោះ​។ 

​    ​ក្រោម​ការពិភាក្សាគ្នា​រវាង Zlatan Ibrahimovic និង លោក Laurent Blanc ក្រុម​ជើងឯក​បារាំង​ក៏បាន​រកឃើញ​វិធី​ដោះ​ទាល់​ឡើងវិញ ក្រោយ Chelsea បាត់បង់​កីឡាករ Costa ដោយសារ​របួស​មុន​ចប់​ការប្រកួត ៣០ នាទី​។ តែ​ទោះយ៉ាងណា គ្រាប់​ទី​ពីរ​របស់ Ibrahimovic នៅ​នាទី​ទី ៦៧ មិនបាន​បញ្ចប់​ក្តីសង្ឃឹម​របស់ Chelsea ទាំងស្រុង​នោះទេ ដោយ​ក្រុម​នេះ​បាន​តស៊ូ​វាយបក​ខ្លាំងៗ​សឹងតែ​ធ្វើឱ្យ PSG ទន់ជង្គង់​សុំ​ចុះចាញ់​ទាំង​ខ្លួន​បាន​នាំមុខ​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ៤-២​។ 

​    ​Chelsea បាន​ធ្លាក់​ចេញពី Champions League ក្រោម​ថ្វី​ជើង​របស់ PSG មែន ប៉ុន្តែ​តាមរយៈ​ការបង្ហាញ​ស្នៀត​របស់​តោ​ខៀវ​យប់មិញ​នេះ ក្រុម​ដទៃទៀត​នៅ​លី​ក​អឺរ៉ុប​ប្រហែលជា​លែង​មើលងាយ​ក្លឹប​នៅ​អង់គ្លេស​ទៀតហើយ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់