ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់ចាក់អង្រែលើ

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍​ស្ទឹងមានជ័យទី៣ បានល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុច ផ្លូវ​វេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទជួញដូរដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀននៅថ្ងៃ អាទិត្យទី ២១ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥ និង៣០នាទីទៀបភ្លឺ។ 

ប៉ូលិសនិយាយថា​ ​ជនសង្ស័យឈ្មោះ ពៅ ស្រ៊ុន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក ទីលំនៅផ្ទះជួល​ ផ្លូវ​លំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន​ ចំនួន ០៤ កញ្ចប់ថង់តូច និងទូរស័ព្ទដៃចាស់ចំនួន ០១គ្រឿង។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ពៅ ស្រ៊ុន ឃាត់​ខ្លួននៅ​អធិការដ្ឋានប៉ូលិសខណ្ឌមានជ័យដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី៕

adverise with khmeread