ពូកែខាងវ៉ៃប្រពន្ធឱ្យរបួសត្រូវប៉ូលិសចាប់ដាក់ខ្នោះ

កំពង់ឆ្នាំង​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសក្រុងកំពង់ឆ្នាំងឃាត់ខ្លួន នាថ្ងៃទី២០ ខែ មេសា ឆ្នាំ២០១៩ បានឃាត់ខ្លួនបទប្រើអំពើហឹង្សាក្នុងគ្រួសារដោយបានវាយទៅលើ ប្រពន្ធបណ្តាលឱ្យរបួស​ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងកាលពីពេលយប់​។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ប៉ូ គឹមហួ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងពីបទប្រើអំពើហឹង្សាក្នុងគ្រួសារ ដោយបានវាយទៅលើ ប្រពន្ធឈ្មោះ យី ឆវិន អាយុ២១ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួលជាមួយជនសង្ស័យ កាលពីយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ បណ្ដាលឱ្យរបួសធ្ងន់។

បច្ចុប្បន្ននេះ ជនសង្ស័យបានឃាត់ខ្លួនកសាងសំណុំរៀងទៅតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...