Will Smith និងភរិយា Jada ក្លាយជាអ្នកគាំទ្រផ្លូវការរបស់ក្រុមចម្រៀង BLACKPINK

        តារាភាព​យន្ត​ហូលីវូដ Will Smith និង​ភរិយា Jada Pinkett Smithបាន​ក្លាយ​ជា​សមាជិកនៃក្រុម​​អ្នក​គាំទ្រ​របស់​ក្រុមចម្រៀង​ប៉ប់​កូរ៉េ BLACKPINK ។

        កាលពីថ្ងៃទី​២០ខែមេសា​ Will Smith បានបង្ហើបប្រាប់​តាម​បណ្តាញ​សង្គម Instagram ថា លោកនិងភរិយា​បាន​ក្លាយ​ជា​អ្នក​គាំទ្ររបស់​ក្រុម​ចម្រៀងកូរ៉េ BLACKPINK បន្ទាប់ពី​បានជួប​ជាមួយពួកគេ​នៅកម្មវិធីប្រគំតន្ត្រី​ Coachella នៅ​អាមេរិក​កាលពីចុងសប្តាហ៍​នេះ។​

        បន្ទាប់ពី​បង្ហាញមុខ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅក្នុងកម្មវិធីប្រគំតន្ត្រី​​ ដើម្បី​សម្តែង​រួម​ជា​មួយ​កូន​ប្រុស​ Jaden Smith តារាចម្រៀងនិង​ជា​តារាភាព​យន្ត​អាមេរិករូបនេះ​បាន​ថត​រូប​ជាមួយក្រុម​ចម្រៀងស្រីកូរ៉េនៅ​ក្រោយ​ឆាកផងដែរ។

        Will Smith បានចែក​រំលែក​រូបភាព​នេះនៅលើ​បណ្តាញសង្គម Instagram និង​សរសេរថា “​បាន​ជួប​ជាមួយក្រុមចម្រៀង BLACKPINK បន្ទាប់ពី​ខ្ញុំ​ចុះពីឆាក​សម្តែង​...ខ្ញុំនិង Jada បាន​ក្លាយជា​អ្នក​គាំទ្រផ្លូវ​ការហើយ​​”។

        កន្លងមក Will Smith បានទៅទស្សនាទីស្នាក់ការធំរបស់ក្រុមហ៊ុន YG Entertainment កាលពីឆ្នាំ​២០១៣ ជាមួយកូនប្រុស Jaden ដែលបានសារភាព​ពីការពេញចិត្តចំពោះ​វិស័យចម្រៀងប៉ប់​នេះ​៕

adverise with khmeread