វៀតណាមអបអរខួបឯករាជ្យលើកទី ១០៨០ បន្ទាប់ពីស្ថិតក្រោមការត្រួតត្រារបស់ចិនជាងមួយពាន់ឆ្នាំ

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានឱ្យដឹងថា ការប្រារព្ធពិធីរំលឹកខួបឯករាជ្យលើកទី ១០៨០  នៃការត្រួតត្រារបស់ចិន ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទី២១មេសាឆ្នាំ២០១៩នៅខ័ណ្ឌ Co Loa Citadel ក្នុងទីក្រុងហាណូយ ជាមួយការចូលរួមពីមន្រ្តីជាន់ខ្ពស់ជាច្រើននាក់។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយអាជ្ញាធរក្រុងហាណូយរួមទាំងគណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ និង គណៈកម្មាធិការបក្ស ដើម្បីអបអរសាទរទិវាវីរបុរសជាតិនិងអតីតព្រះមហាក្សត្រ Ngo Quyen ដែលបានទាមទារសន្តិភាពឱ្យវៀតណាម ក្រោយពីការគ្រប់គ្រងរបស់ចិនអស់រយៈពេលជាងមួយពាន់ឆ្នាំ។

ស្តេច Ngo Quyen បានបង្កើតរជ្ជកាល Ngo និងបានផ្លាស់រាជធានីទៅកាន់ Co Loa ដែលស្ថិតនៅជាយក្រុងហាណូយបច្ចុប្បន្ន បន្ទាប់ពីទ្រង់ប្រកាសខ្លួនទ្រង់ជាស្តេចរបស់ប្រទេសនៅឆ្នាំ ៩៣៩។

យោងតាមសាស្រ្តាចារ្យ Tran Duc Cuong បានឱ្យដឹងថា អតីតព្រះមហាក្សត្រអង្គនេះបានជ្រើសរើស Co Loa ជារាជធានីដើម្បីគោរពដល់ស្តេចនិងបុព្វបុរសមុនៗ។

ព្រឹត្តិការណ៍នេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិមិនគ្រាន់តែសម្រាប់ការនាំមកនូវសន្តិភាពនិងសេរីភាពដល់ប្រជាជនប៉ុណ្ណោះទេថែមទាំងសម្រាប់ការបំផ្លាញផែនការអាក្រក់របស់ចិនក្នុងការប្រឡូកខ្លួនបន្លំរួមរស់ក្នុងចំណោមប្រជាជនវៀតណាមទៀតផង។

ការកម្ចាត់ពួកចិនទាំងនេះបានជោគជ័យគឺកត់សម្គាល់ពីការអភិរក្សប្រពៃណីនិងវប្បធម៌របស់វៀតណាម ដែលប៊ិះតែវិនាសបាត់បង់ជារៀងរហូត។

ការត្រួតត្រារបស់ចិនបានចាប់ផ្តើមនៅឆ្នាំ ១១១ មុនគ.ស និងបានបញ្ចប់ទៅវិញក្នុងឆ្នាំ ៩៣៨ នៃគ.ស ខណៈដែលការឈ្លានពានរយៈពេល ២០ ឆ្នាំដោយរជ្ជកាលម៉េងពីឆ្នាំ ១៤០៧ ដល់ឆ្នាំ ១៤២៧ មិនបានរាប់បញ្ចូលទេ។

ទោះបីបានរួមចំណែកដ៏ធំធេងនិងទទួលបានក្ដីស្រឡាញ់ពីប្រជាជន អតីតព្រះមហាក្សត្រអង្គនេះបានគ្រប់គ្រងរយៈពេលតែ ៦ ឆ្នាំប៉ុណ្ណោះ មុនពេលសោយទិវង្គតនៅព្រះជន្ម ៤៧ វស្សា បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពេញលេញនិងស្វ័យភាពជារដ្ឋាភិបាលមួយ ដែលទទួលស្គាល់ដោយប្រទេសនៅជុំវិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...