ឃាត់ជនជាតិចិន៩នាក់បង្កហិង្សាវាយតប់គ្នា​ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន

ភ្នំពេញ​ ៖​  ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ រាជធានីភ្នំពេញបានទទួលជនជាតិចិនចំនួន០៩នាក់នៅថ្ងៃទី១៩ ខែមេសា  ឆ្នាំ ២០១៩ វេលាម៉ោង៤ល្ងាចពីប៉ូលិសប៉ុស្តិ៍រដ្ឋបាលវាលវង់ ខណ្ឌ៧មករា​ បន្ទាប់ពីបានឃាត់ខ្លួនពីបទបង្កហិង្សាវាយតប់គ្នា​ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួនរួចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់ការបន្ត។ 

ប៉ូលិសនិយាយថា​ ជនជាតិចិនទាំងនោះរួមមាន​ ១.ឈ្មោះ RAO HONG YUAN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៣.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន),២.ឈ្មោះ ZHU XIAO JIAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៣.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន),៣.ឈ្មោះ LI CONG MIN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៦.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន),៤.ឈ្មោះ ZENG JING HUA ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៨.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន),៥.ឈ្មោះ LU DE XIN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៦.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន),៦.ឈ្មោះ ZHU YI ZHAO ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៨.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន),៧.ឈ្មោះ LAN BIN ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៨.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន),៨.ឈ្មោះ LAN XIN ZHEN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៨.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)និង៩.ឈ្មោះ LAN JIA ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១២.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។

ប៉ូលិសបន្តថា កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលវាលវង់ ខណ្ឌ៧មករា បានឃាត់ជនជាតិចិនទាំង៩នាក់ ពីបទវាយតប់គ្នា និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន នៅជាន់ទី២ ក្នុងអគារ ONLINEលេខ២៣B ផ្លូវលេខ១៦៩ ភូម១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ 

ក្រោយមកកម្លាំងប៉ូលិសការិយាល័យបានធ្វើការសាកសួរ ដឹងថាជនខាងលើទាំង អស់នេះពិតជាបាន បង្កហិង្សា វាយតប់គ្នា ធ្វើឱ្យប៉ះពាល់សន្តិសុខសង្គម បង្កភាពអនាធិបតេយ្យ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងគ្មានមុខរបរពិតប្រាកដហេីយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្ត៕

adverise with khmeread
tiger
Loading ad ...