បុរស​​បរទេស​ម្នាក់​មិន​ដឹង​មាន​វិបត្តិ​អ្វី​ស្រាប់​តែ​លោត​ពី​លើ​អាគារខុនដូឌាយមិនវ័ន ស្លាប់​នៅក្នុងកោះពេជ្រ

ភ្នំពេញ​ ៖ បុរស​ជនជាតិ​បរទេសម្នាក់​មិន​ដឹង​មាន​វិបត្តិ​អ្វី​ស្រាប់​តែ​លោតសម្លាប់ខ្លួន ពី​លើ​អាគារ​ ខុនដូរ ឌាយមិន វ័ន ដែលមានកម្ពស់ជាច្រើនជាន់​ ធ្លាក់​មក​ដល់​ដី​បណ្ដាល​ឱ្យស្លាប់​​បាន​បង្ក​​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​វេលាម៉ោង​៩និង២០នាទីយប់​ថ្ងៃ​ អាទិត្យ ទី​២១ ខែ​មេសា​  ឆ្នាំ​២០១៩ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងមជ្ឈមណ្ឌលកោះពេជ្រ  សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឱ្យដឹង​ថា​  ​នាវេលា​ម៉ោង​​កើតហេតុគេ​ឃើញ​បុរស​ជនជាតិ​បរទេសម្នាក់​​មិន​ដឹង​​មាន​រឿងអ្វី​នោះ​ទេ​ស្រាប់​តែ​បានលោត​ពី​លើ​អគារខុនដូខាងលើ​ធ្លាក់​ដល់​ដី​បណ្ដាល​ឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ជនរងគ្រោះ(សព)មិនទាន់ស្គាល់អត្តសញ្ញាណនោះទេសង្ស័យជាជនជាតិចិនមានអាយុប្រហេល៣០ឆ្នាំ​ ។

ក្រោយហេតុការណ៍គេសង្កេតឃើញប៉ូលិសខណ្ឌចំការមននិងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងមានរថយន្តដឹកសពមួយគ្រឿងបើកទៅខាងក្នុងអគារ​ ។ បច្ចុប្បន្នសពជនររងគ្រោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ​ ដោយពេលនេះមិនទាន់ដឹងថាករណីនេះមូលហេតុមកពីអ្វីមួយពិតប្រាកដ ។ សាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅកម្កល់ទុកសាលសពនៃមន្ទីរពេទ្យរុស្ស៊ីរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...