adverise with khmeread 3209116c00000578 3484183 image a 139 1457540471082

ហ៊ាន​ទៅ​ភោជនីយដ្ឋាន​មាត់ជ្រោះ​នេះ​ទេ​?

​     មនុស្ស​ដែល​ខ្លាច​ខ្ពស់​ប្រហែលជា​សុខចិត្ត​មិនបាន​ទៅ​ភោជនីយដ្ឋាន​នេះ​ល្អ​ជាង ព្រោះ​ភោជនីយដ្ឋាន​នេះ​សង់​ទំ​ពីលើ​ជ្រលង​ជ្រោះ​មួយ​យ៉ាង​ប​បេះ ហើយ​កម្រាល​បាត​ក្រោម​របស់​វា​ដែល​ធ្វើ​ពី​កញ្ចក់​រឹតតែ​ធ្វើឱ្យ​ភឺ​ត​ពោះ​ថែមទៀត​។

 

​    ​រចនា​ម៉ូត​ដោយ​លោក Tall Arquitectos ភោជនីយដ្ឋាន​ឈ្មោះថា Copper Canyon Cocktail Bar នឹង​មើលឃើញ​ដល់​ទឹកធ្លាក់ Basaseachic Falls ចេញ​ពីលើ​ជ្រលង​ជ្រោះ​ដ៏​ខ្ពស់​មួយ​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ 

​    ​ប្រសិនបើ​គេ​សាងសង់​វា​ពិតមែន​នោះ ភោជនីយដ្ឋាន Copper Canyon Cocktail Bar នឹងមាន​ពីរ​ជាន់ ដោយ​ជាន់​ទីមួយ​គឺជា​រង្គសាល សម្រាប់​អ្នក​ដែល​ចង់​ផឹកស្រា​បៀរ​បន្ធូរបន្ថយ​ការភ័យខ្លាច និង​ជាន់​ទី​ពីរ​គឺជា​ភោជនីយដ្ឋាន ដែល​បំពាក់​តុ​ជុំវិញ​មាត់​បង្អួច​ដើម្បី​មើល​ទេសភាព​។ 

​    ​ពេល​ទទួលទាន​អាហារ​រួច ភ្ញៀវ​អាច​ឡើងទៅ​ដំបូល​ដើម្បី​មើល​ទេសភាព​ខាងក្រៅ​ឱ្យ​កាន់តែ​ត្រជាក់​ភ្នែក​។ 

​    ​ពួកគេ​អាច​ចុះ​មុជទឹក​នៅ​អាង​ហែល​ទឹក​លើដំបូល​ផងដែរ​ដើម្បី​ធ្វើឱ្យ​ត្រជាក់​ខ្លួនប្រាណ បន្ទាប់ពី​ក្រេប​យក​បទពិសោធន៍​ទទួលទាន​អាហារ​នៅ​កន្លែង​ដ៏​ប្លែក​នេះ​។ 

​    ​តំណែង​ភោជនីយដ្ឋាន​ខ្ពស់​ជាងគេ​បំផុត​របស់​ពិភពលោក​បច្ចុប្បន្ន​នៅតែ​ស្ថិតក្នុង​ដៃ​របស់​ភោជនីយដ្ឋាន At.mosphere ដែល​បាន​បើកទ្វារ​ស្វាគមន៍​ភ្ញៀវ​នៅ​កម្ពស់ ៤១១ ម៉ែត្រ​លើដំបូល​អគារ Burj Khalifa ក្នុង​ទីក្រុង​ឌុយ​បៃ​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់