adverise with khmeread D463aa46 fa6b 47de b212 b3eddb26c040

ជនសង្ស័យ​រត់​ពី​តុលាការ​ទាំង​ដៃ​ជាប់​ខ្នោះ​ឥឡូវ​ប៉ូលិស​ចាប់​បាន​វិញ​ហើយ​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​រត់គេចខ្លួន​ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំង​ដៃ​ជាប់​ខ្នោះ កាលពី​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅ ឥឡូវ​ប៉ូលិស​ចាប់ខ្លួនបាន​បញ្ជូន​ទៅ​តុលាការ​វិញ​នៅថ្ងៃនេះ​ហើយ។​

     ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បានមក​វិញ កាលពី​យប់​ថ្ងៃទី​៨​ខែមីនា ឆ្នាំ​២០១៦ និង ត្រូវបាន​បញ្ជូនមក​តុលាការ​សាជាថ្មី នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ ដើម្បី​ធ្វើការ​សាក​សួរ​ម្ដងទៀត។  នៅពេល​បញ្ជូន​ជនសង្ស័យ​មក​តុលាការ គេ​សង្កេតឃើញថា ជនសង្ស័យ​ត្រូវបាន​ដាក់​ខ្នោះដៃ និង មានការ​យាមកាម តឹងរ៉ឹង​ជាង​មុន។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​ស្មាន អូ​ឡូ​វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ស្នាក់​នៅផ្ទះ​លេខ 6​ភ​៤ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ អំពៅ មុខរបរ​មិន​ពិតប្រាកដ ជាប់ចោទ​ពីបទ​ឆក់​កាបូប​។​

     ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ បញ្ជូន​​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ តែ​ចៅក្រម​កំពុង​ជាប់​សួរ​ជនសង្ស័យ​ម្នាក់ទៀត។ លុះ​ឃើញ​ឱកាសល្អ ជនសង្ស័យ​រូបនេះ ក៏​រត់​ចេញពី​បន្ទប់​ទាំង​ដៃ​ជាប់​ខ្នោះ​គេចខ្លួនបាត់​តែម្តង។​

    គួររំលឹកថា  ជនសង្ស័យ​ខាង​ល​នេះ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ កាលពី​ថ្ងៃទី ២៦​កុម្ភៈ​ឆ្នាំ​២០១៦ ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​នៅក្រោម​ផ្ទះ​លេខ​6​ភ​៤ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។​

   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ម៉ា​ន ហា​លី​ម៉ាស់ ភេទ​ស្រី​អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​លក់​ត្រី ស្នាក់នៅ​ផ្ទះកើតហេតុ ។​

   ចំណែក ជនសង្ស័យ​ឈ្មោះ​ស្មាន អូ​ឡូ​វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ស្នាក់​នៅផ្ទះ​លេខ 6​ភ​៤ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ អំពៅ មុខរបរ មិន​ពិតប្រាកដ។

     ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដេក​នៅក្រោម​ផ្ទះ (​ផ្ទះកើតហេតុ​ខាងលើ) រួច​យក​កាបូបស្ពាយ​ពណ៍​ខ្មៅ​ក្នុង​កាបូប​មាន​លុយ ៣​លាន​មឺុ​ន​រៀល​,​កាត​គ្រី​ម៉ូ​តូ​1​សន្លឹក​,​អត្តសញ្ញាណ បណ្ណ​សញ្ជាតិ​ខ្មែរ​២​សន្លឹក​) ទុក​នៅក្បែរ​ខ្លួន។​

    ស្រាប់ តែ​ជនសង្ស័យ​បានមក​ហែក​ជញ្ជាំង​ឫស្សី​ចូលមក លួច​យក​កាបូប​ជនរងគ្រោះ​ហើយ​រត់គេចខ្លួន ពេល នោះ​ជនរងគ្រោះ​និង​កូនស្រី​ដេញតាម​ចាប់​បានដៃ​ជនសង្ស័យ វា​ក៏​រើ​បំរាស់​រួច​រត់គេចខ្លួន​បាត់ ។​

    លុះដល់​ម៉ោ​ង​៣​កន្លះ​ថ្ងៃ​ដដែល​ជនរងគ្រោះ​និង​អ្នកជិតខាង​បាន​ដើររក​ជនសង្ស័យ​ឃើញ​នៅ​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ក៏​ឃាត់ខ្លួន​ប្រគល់អោយ​ប៉ុស្ត៍​ព្រែកប្រា​ធ្វើការ​សាកសួរ ។​

      ឥឡូវនេះ​ជនសង្ស័យ​មានឈ្មោះ ស្មាន អូ​ឡូ​វី កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់លោក ម៉េង តូ​នី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ លើក​នេះ ជនសង្ស័យ​រូបនេះ មិន​ត្រឹម​ជាប់ចោទ​ពីបទ​ឆក់​កាបូប​នោះទេ គឺ​នឹង​បន្ថែម​មួយ​បទល្មើស​ទៀត គឺ​បទ​"​លួច​រត់​" ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់