ប៉ូលិសស្រុកអង្គស្នួលឃាត់ជនសង្ស័យ៤នាក់ក្នុងករណីហិង្សាវាយគ្នាទៅវិញទៅមក

កណ្តាល​ ៖ ប៉ូលិសស្រុកអង្គស្នួល  បានឃាត់ជនសង្ស័យ៤នាក់ក្នុងករណីហិង្សាដោយចេតនានាថ្ងៃ សៅរ៍​ ទី២០ ខែមេសា ឆ្នាំ​២០១៩ វេលាម៉ោង៩និង១០ នាទីយប់ នៅចំណុចភូមិបែកចាន ឃុំ​បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ភាគីជនរងគ្រោះ៤នាក់និងក៏ជាភាគីជនរងគ្រោះផងដែរ​ រួមមាន​ ១-ឈ្មោះ​ជិន ស្រីនាង ភេទស្រី អាយុ៣២ឆ្នាំជនជាតិ ខ្មែរមុខរបរ​រត់តុក្នុងខារ៉ាអូខេហ្គោលឌិនសោនស្នាក់នៅ ​ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល(រងរបួសមានស្នាមក្រចកនៅលើទ្រូងខាងធ្វេងនិងហើមថ្ពាល់ខាងស្តាំ),២-ឈ្មោះជិន សាវនហៅដា ភេទស្រីអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរបោកអ៊ុតស្នាក់នៅភូមិត្រពាំងក្រសាំងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល(រងរបួសមានស្នាមក្រចកនៅខ្នងនិងដៃកំភួនខាងធ្វេង),៣-ឈ្មោះវែង ស្រីមុំភេទស្រីអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបររត់តុក្នងខារ៉ាអូខេហ្គោលឌិនសោនស្នាក់នៅភូមិបែកចានឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាលនិង៤-ឈ្មោះសុខ សនភេទប្រុសអាយុ៥២ឆ្នាំជនជាតិមុខរបរប្រធានការិយាល័យប៉ូលិសគ្រប់គ្រងអាវុធជាតិផ្ទុះខេត្តកំពង់ស្ពឺ។ 

ប៉ូលិសបន្តថា​ នៅ​ពេល​កេីតហេតុ​ជនសង្ស័យឈ្មោះជិនស្រីនាងនិងឈ្មោះវែងស្រីមុំកំពុងផឹកសុីនៅបន្ទប់ជួលជាមួយមិត្តភក្តិ។ ពេលនោះជនសង្ស័យឈ្មោះជិនសាវនហៅ ដា  មកដល់ទារ លុយឈ្មោះវែងស្រីមុំដែលកំពុងតែផឹក ឈ្មោះជិនស្រីនាងបានទាក់ពាក្យគ្នាទៅវិញទៅមកហើយបានប្រតាយប្រតប់គ្នាបោចសក់គ្នាក្រញ៉ីគ្នាមានស្នាមក្រចកលើខ្លួនទាំង២នាក់។បន្ទាប់មកឈ្មោះសុខ សនត្រូវជាប្តីរបស់ឈ្មោះជិនសាវនហៅដារត់មកជួយទើបឈ្មោះវែងស្រីមុំរត់ចូលជួយដែរ។

តាមចម្លើយសារភាពរបស់ឈ្មោះជិនស្រីនាងបានសារភាពថាខ្លួនខឹងនឹងឈ្មោះជិនសាវនហៅដាជេរខ្លួនថា«ពួកមេសំផឹង២នាក់ឯងមិនឲ្យរួចខ្លួនទេហើយមិនឲ្យរួចពីកន្លែងនេះឡើយ»។ទើបខ្លួនខឹងប្រតាយប្រតប់បោចសក់គ្នាទៅវិញទៅមក។

តាមចម្លើយសារភាពរបស់ឈ្មោះជិន សាវនហៅដាបានសារភាពខ្លួនបានមកទារលុយពីឈ្មោះវែងស្រីមុំហើយបានទាក់ពាក្យសម្តីគ្នាទើបប្រតាយប្រតប់គ្នាជាឈ្មោះជិនស្រីនាងនិងឈ្មោះវែងស្រីមុំ។ក្រោយមកទើបប្តីខ្លួនរត់មកជួយឃាត់បំបែកចេញ។

តាមចម្លើយសារភាពរបស់ឈ្មោះវែងស្រីមុំបានសារភាពថាឈ្មោះជិនសាវនហៅដាបានមកទារលុយខ្លួនហើយបានជេរខ្លួននិងមិត្តភ័ក្រឈ្មោះជិនស្រីនាងទើបអ្នកទាំង២ប្រតាយ ប្រតប់គ្នាខ្លួនមិនបានចូលប្រតាយទេ។តែពេលខ្លួនឃើញឈ្មោះសុខ សនចូលចាប់ ដៃឈ្មោះជិនស្រីនាងដើម្បីឱ្យ ប្រពន្ធខ្លួនវាយទើបខ្លួនរត់ចូលជួយប្រតាយផងដែរ។

តាមចម្លើយសារភាពរបស់ឈ្មោះសុខ សនបានសារភាពថាខ្លួនឃើញ២នាក់វាយប្រពន្ឋខ្លួនទើបខ្លួនមកជួយចាប់បំបែកចេញ។

ករណីនេះកម្លាំងប៉ូលិសជំនាញកំពុង ចាត់បន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...